• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និសីទអាស៊ានណាប៉ូលលើក​ទី៤៣៖ រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆ្លងដែន

នៅថ្ងៃទី៤ ខែវិច្ឆិកា សន្និសីទអាស៊ានណាប៉ូល លើកទី៤៣ បានបើកនៅទីក្រុងបាងកក(ថៃ) ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul។

សន្និសីទនេះ រៀបចំឡើងដោយនគរបាលភូមិន្ទថៃ ចាប់ពីថ្ងៃទី៣ - ៧ ខែវិច្ឆិកា ដោយប្រមូលផ្តុំគណៈប្រតិភូជាង ២០០នាក់ មកពីបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនា និងអ្នកសង្កេតការណ៍អន្តរជាតិ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ត្រី Tran Minh Tien ប្រធានការិយាល័យនគរបាលស៊ើបអង្កេតនៃក្រសួងនគរបាលនិងជាប្រធានការិយាល័យ Interpol វៀតណាម បានចូលរួមសន្និសីទនេះ។

គណៈប្រតិភូចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤៣។ រូបថត៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ

ដោយមានប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងសកម្មភាព៖ បង្ក្រាបការឆបោក ទប់ស្កាត់ការក្លែងបន្លំ និងការការពារប្រជាជន” សន្និសីទឆ្នាំនេះផ្តោតលើបញ្ហាប្រឈមផ្នែកសន្តិសុខលេចធ្លោនៅក្នុងតំបន់ ជាពិសេសបទល្មើសឆ្លងដែនដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសតាមអ៊ីនធឺណិត និងការឆបោកតាមអ៊ីនធឺណិត។

នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងបរិបទនៃបទល្មើសឆ្លងដែនកាន់តែស្មុគស្មាញ និងជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ចសង្គម។ លោក Anutin ក៏បានទទួលស្គាល់តួនាទីកាន់តែសកម្មរបស់សហគមន៍អន្តរជាតិ រួមទាំងការដែលប្រទេសថៃ និងប្រទេសចំនួន ៦៧ ចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិតនៅ វៀតណាម នាចុងខែតុលា ឆ្នាំ២០២៥ ក៏ដូចជាការដែលសហភាពអន្តរសភា(IPU) បានរួមបញ្ចូលបញ្ហានេះទៅក្នុងរបៀបវារៈបន្ទាន់តាមសំណើរបស់ថៃ។

សន្និសីទអាស៊ានណាប៉ូល លើកទី៤៣ ត្រូវបានរំពឹងថា នឹងផ្តល់ទិសដៅសហប្រតិបត្តិការជាក់លាក់ ដែលរួមចំណែកដល់ការពង្រឹងសន្តិសុខក្នុងតំបន់ និងការពារប្រជាជនពីការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដែលកំពុងតែ កើនឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top