• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និបាតលើកទី ១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី ៦ តុលា សន្និសីទលើកទី ១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាមនីតិកាលទី ១៣ បានបើកនៅទីក្រុងហាណូយ។ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាបើកសន្និបាត។ សមាជិកការិ យាល័យនយោបាយ និងជាប្រធានរដ្ឋវៀតណាម លោក លឿង គឿង អញ្ជើញដឹកនាំ សម័យបើក។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាបើកសន្និបាត។ (រូបថត៖ VNA)
នៅក្នុងសុន្ទរកថាបើក លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងនៃអាណត្តិថ្មី ដែលមានសារៈសំខាន់ខ្លាំង សម្រាប់ការអនុវត្ត សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ គោលដៅដែលតម្រូវឲ្យ អនុវត្តន៍ គឺខ្ពស់មែន ជាពិសេសកំណើនសេដ្ឋកិច្ចត្រូវតែឈានដល់លើសពី ១០% ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវតែឈានដល់ពី ៥៤០០ ទៅ ៥៥០០ ដុល្លារអាមេរិក។
លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ក្នុងសន្និបាត លើកនេះ ការិយាល័យនយោបាយ នឹងរាយការណ៍ជូនគណៈកម្មាធិការមជ្ឈិម ដើម្បី ផ្តល់យោបល់លើរបាយការណ៍លទ្ធផល និងផែនការតែងតាំងកម្មាភិបាលឱ្យចូលរួម ក្នុងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ចូលរួមគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈិមនីតិកាលទី ១៤ ហើយរៀបចំការបោះឆ្នោតតែងតាំងកម្មាភិបាលដល់គណៈ កម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម តាមបទប្បញ្ញត្តិ។ លោក អគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“នៅពេលជ្រើសរើស និងតែងតាំងកម្មាភិបាល ត្រូវតែផ្អែកលើស្តង់ដារ លក្ខខណ្ឌ រចនាសម្ព័ន្ធ និងបរិមាណ ស្របតាមទិសដៅការងារបុគ្គលិកនៃមហាសន្និបាតលើកទី ១៤របស់បក្ស និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ផលប្រយោជន៍របស់បក្ស របស់ប្រទេសជាតិ និងប្រជាជនត្រូវតែដាក់ជាអាទិភាពចម្បង។ តម្រូវការស្នូលក្នុងការជ្រើសរើស កម្មាភិបាលគឺ លក្ខណៈសម្បត្តិ សមត្ថភាព កិត្យានុភាព សុចរិតភាព និងប្រសិទ្ធភាព; ការហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ជិតស្និទ្ធជាមួយប្រជាជន គោរពប្រជាពលរដ្ឋ និងដើម្បីប្រជាជន”។
យោងតាមរបៀបវារៈ សន្និបាតនឹងប្រជុំរហូតដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top