• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និបាតមជ្ឈិមលើកទី១៤ នីតិកាលទី១៣

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សន្និបាតលើកទី១៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម នីតិកាលទី១៣ បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សន្និបាតលើកទី១៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម នីតិកាលទី១៣ បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ (រូបថត៖ VNA)

 

នៅក្នុងសុន្ទរកថាបើកសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងសន្និបាតនេះ គណៈកម្មាធិការមជ្ឈិមនឹងផ្តល់យោបល់លើចំនួនសមាជិកការិ យាល័យនយោបាយ និងសមាជិកគណៈលេខាសម្រាប់អាណត្តិមហាសន្និបាតលើក ទី១៤ និងការជ្រើសរើសកម្មាភិបាលដែលត្រូវបានឧទ្ទេសនាមឲ្យចូលរួមការិ យាល័យនយោបាយ និងគណៈលេខា នីតិកាលទី១៤។ នេះគឺជាការងារដ៏សំខាន់បំផុត ពីព្រោះការងារទាំងអស់សុទ្ធតែត្រូវបានសម្រេចដោយកត្តាមនុស្ស។
“សមមិត្តទាំងនោះត្រូវតែមានឫទ្ធានុភាពនយោបាយ សីលធម៌ស្មោះត្រង់ ត្រូវជាគំរូ ដាក់ ផលប្រយោជន៍របស់ជាតិ និងប្រជាជនជាចម្បងបង្អស់ ត្រូវតែមានចក្ខុវិស័យយុទ្ធ សាស្ត្រដ៏មុតស្រួច និងសមត្ថភាពរៀបចំដើម្បីដោះស្រាយចំណុចកកស្ទះ ដោះសោរ ប្រភពធនធាន និងប្រមូលផ្ដុំកម្លាំង។ នៅក្នុងយុគសម័យឌីជីថល លក្ខណៈវិនិច្ឆ័យ ដែលមិនអាចខ្វះបានគឺសមត្ថភាពឌីជីថល ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសេដ្ឋកិច្ច ឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការគ្រប់គ្រងហានិភ័យ និងសមត្ថភាពសម្រប សម្រួលអន្តរវិស័យ-អន្តរតំបន់-អន្តរកម្រិត។ ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពក្នុងការកៀរគរធនធានសង្គម រចនាភាពជាដៃគូរវាងរដ្ឋនិងឯកជន បង្កើតទំនុកចិត្តទីផ្សារ; សមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិ ភាសាបរទេស និងវប្បធម៌សន្ទនា ដើម្បីពង្រីកលំហអភិវឌ្ឍន៍”។
ទាក់ទងនឹងការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១២  ស្តីពីបញ្ហាមួយចំនួនក្នុងការបន្ត ផ្លាស់ប្ដូរថ្មី និងរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយឱ្យដំណើរការប្រកប ដោយប្រសិទ្ធភាពនោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បី ឱ្យគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតមានប្រសិទ្ធភាពខ្ពស់បំផុត ចាំបាច់ត្រូវធានាការតភ្ជាប់ និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក របស់អាជ្ញាធរ ៣ កម្រិត (មជ្ឈិម - ខេត្ត/ក្រុង - ឃុំ/សង្កាត់) តាមរយៈអ័ក្សចំនួនបី៖ ស្ថាប័ន - ធនធាន - ទិន្នន័យ។
“នៅពេលដែលអាជ្ញាធរទាំង ៣ កម្រិត ដំណើរការដូចស្ថាប័នមួយ មជ្ឈិមនឹងបង្កើត ស្តង់ដារ និងសម្របសម្រួលអន្តរតំបន់; ខេត្តរៀបចំយុទ្ធសាស្ត្រ បែងចែកធនធាន និង ឃ្លាំមើលលទ្ធផល; មូលដ្ឋានបម្រើដោយផ្ទាល់ ដោះស្រាយយ៉ាងឆាប់រហ័ស និងឆ្លើយ តបទៅនឹងទិន្នន័យជាក់ស្ដែង។ ពេលនោះ គោលដៅរក្សាសន្តិភាព ស្ថិរភាព ជំរុញ កំណើនយ៉ាងលឿន ប៉ុន្តែប្រកបដោយចីរភាព និងលើកកំពស់សុខុមាលភាព នឹងមាន មូលដ្ឋានគ្រឹះដ៏រឹងមាំ។ សរុបមក ការអនុវត្តមេរៀនបទពិសោធន៍នៃសេចក្តីសម្រេចចិត្ត លេខ ១៨ តាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ដែលតភ្ជាប់គ្នាជាមួយគំរូ ៣ កម្រិត ដោយមានមជ្ឈិមដើរតួនាទីជា "ស្ថាបត្យករស្ថាប័ន" នឹងក្លាយជាគំនាស់ដ៏សំខាន់បំផុត ដើម្បីធ្វើឲ្យប្រព័ន្ធនយោបាយមានការបង្រួម មានតម្លាភាព និងមានប្រសិទ្ធភាព តាមនោះនាំប្រទេសជាតិឆ្ពោះទៅរកភាពខ្លាំងមាំមួន វិបុលភាព ប្រជាជនមានជីវភាព សម្បូរធូធារនិងសុភងម្គល”។
សន្និបាតគ្រោងនឹងធ្វើការរហូតដល់ដំណាច់ថ្ងៃទី ៦ ខែវិច្ឆិកា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top