• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកវេទិកាសេដ្ឋកិច្ចថ្មីវៀតណាមឆ្នាំ២០២៥

វេទិកាសេដ្ឋកិច្ចថ្មីវៀតណាម (Vietnam New Economy Forum - VNEF) បានបើកនារសៀលថ្ងៃទី២ តុលា នៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc។ រូបថត៖ VGP/Tran Manh

វេទិកានេះបានប្រព្រឹត្តទៅក្រោមសហអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc និងប្រធានគណៈកម្មការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម លោក Nguyen Thanh Nghi ដោយមានការចូលរួមពីគណៈប្រតិភូជាង ៣០០នាក់ ដែលជាថ្នាក់ដឹកនាំស្ថាប័នបក្ស និងរដ្ឋ ថ្នាក់ដឹកនាំមូលដ្ឋាន សមាគម សារជិវកម្ម ថ្នាក់ដឹកនាំអង្គការអន្តរជាតិ សមាគមធុរកិច្ចក្នុងស្រុកនិងបរទេស រួមជាមួយថ្នាក់ដឹកនាំសហគ្រាសវៀតណាម និង FDI។ វេទិកា VNEF ឆ្នាំនេះ មានវគ្គសំខាន់ៗចំនួន ៣។ វគ្គពិភាក្សារួមមានបទបង្ហាញចំនួន ២ គឺ៖ "គំរូសេដ្ឋកិច្ចថ្មីនិងដំណោះស្រាយរបកគំហើញ ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម៖ អភិក្រមពីការលើកកម្ពស់កម្លាំងផ្ទៃក្នុងនិងបង្កើនការចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល"; "បំភ្លឺបំណងប្រាថ្នាឈានឡើង" ។

បើកវេទិកាសេដ្ឋកិច្ចថ្មីវៀតណាមឆ្នាំ២០២៥ - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc និងប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម លោក Nguyen Thanh Nghi បានលើកតម្កើងសហគ្រិនវៀតណាមឆ្នើមចំនួន ១០។ រូបថត៖ VGP/Tran Manh

ក្រៅពីបទបង្ហាញសំខាន់ៗ គណៈប្រតិភូដែលចូលរួមវេទិកាបានផ្តោតការពិភាក្សាលើក្រុមបញ្ហាធំៗចំនួនបី រួមមាន៖ បរិបទសេដ្ឋកិច្ចថ្មី និងតម្រូវការបន្ទាន់; ផ្លាស់ប្តូរថ្មីគំរូកំណើនការនាំចេញ និងឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃសកល; ពង្រឹងកម្លាំងផ្ទៃក្នុងនិងលើកកម្ពស់ទំនាក់ទំនងរវាងតំបន់សេដ្ឋកិច្ច និងរវាងសហគមន៍ធុរកិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top