• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកវេទិកាសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម- Francophonie

នាព្រឹកថ្ងៃទី២៤ ខែមីនា ក្រសួងការបរទេសវៀតណាម និងអង្គការអន្តរជាតិរបស់បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង (OIF) បានសម្របសម្រួលរៀបចំវេទិកាសេដ្ឋកិច្ចជាន់ខ្ពស់ Francophonie។
  បើកវេទិកាសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម- Francophonie - ảnh 1ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh  

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh បានអះអាងថា ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ វៀតណាមបានរួមជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះមានប្រទេសប្រើប្រាស់ភាសាបារាំងជាច្រើន និងបណ្ដាដៃគូអភិវឌ្ឍន៍អនុវត្តន៍កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងត្រីភាគីប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺលើវិស័យកសិកម្ម ដោយបានបង្ហាញពីលក្ខណៈវិជ្ជមាន ក៏ដូចជាសក្តានុពលសហប្រតិបត្តិការ និងការវិនិយោគលើវិស័យនេះនាពេលខាងមុខ។ លើសពីនេះទៅទៀត ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុអាក្រក់នោះ វៀតណាមកំពុងធ្វើការផ្លាស់ប្តូរដ៏ខ្លាំងក្លាទៅជាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។

  ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ចជាន់ខ្ពស់ Francophonie  

ទន្ទឹមនឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតិ កំណើនបៃតង ការអភិវឌ្ឍ កសិកម្មទំនើប ប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាពនោះ ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការដ៏ធំមួយរបស់ពិភពលោក ហើយជាតម្រូវការសត្យានុម័ត ក៏ដូចជាអាទិភាពជួរមុខរបស់រដ្ឋាភិបាលវៀតណាមនាបច្ចុប្បន្ននេះផងដែរ។ វៀតណាមមានកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ ជាមួយនឹងសសរស្តម្ភចំនួនបីអំពីសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រីសង្ឈឹមថា តាមរយៈវេទិកាជាន់ខ្ពស់នេះសហគ្រាសបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងរួមជាមួយសហគ្រាសវៀតណាមទាញយកឱកាស ដើម្បីកសាងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរយៈពេលវែងប្រកបដោយ និរន្តរភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top