• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកលំហូរទុន និងបណ្តាញឥណទានទៅក្នុងខឿនសេដ្ឋកិច្ច

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅតែមានការលំបាក ជាពិសេសសកម្មភាពផលិតកម្មធ្វើអាជីវកម្មរបស់សហគ្រាស។ តុលភាពធំៗនៃខឿនសេដ្ឋកិច្ចនៅតែមានបញ្ហាមួយចំនួនដែលខ្វះស្ថិរភាព ក្នុងនោះមានបញ្ហាតុល្យភាពទុនសម្រាប់ខឿនសេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពីដំណោះស្រាយបង្កើនសមត្ថភាពទទួលបានឥណទានរបស់សហគ្រាស និងស្រូបយកទុននៃខឿនសេដ្ឋកិច្ច។លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ នៅចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសជួបការលំបាកជាច្រើន រដ្ឋាភិបាលបានដឹកនាំយ៉ាងប្ដូរផ្ដាច់។ ជាពិសេស គោលនយោបាយសារពើពន្ធរូបិយវត្ថុមានដំណោះស្រាយជាច្រើនដើម្បីរក្សាស្ថិរភាព។ ទោះជាយ៉ាងណាក៏ដោយ  ស្ថានភាពនៅតែមានការលំបាក ជាពិសេសសកម្មភាពផលិតកម្មធ្វើអាជីវកម្មរបស់សហគ្រាស។ តុលភាពធំៗនៃខឿនសេដ្ឋកិច្ចនៅតែមានបញ្ហាមួយចំនួនដែលខ្វះស្ថិរភាព ក្នុងនោះមានបញ្ហាតុល្យភាពទុនសម្រាប់ខឿនសេដ្ឋកិច្ច។

ដោយសង្កត់ធ្ងន់លើតួនាទីរបស់ធនាគារពាណិជ្ជ ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ធនាគារពាណិជ្ជត្រូវតែបង្កលក្ខណៈងាយស្រួលដល់សហគ្រាសទទួលបានទុន។ គោលដៅសំខាន់ៗចំនួន ២ ក្នុងសន្និសីទគឺ ការយល់ដឹង វាយតម្លៃឲ្យបានត្រឹមត្រូវ និងស្រាយចំណងធំៗ ដើម្បីរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើចំណាត់ការលើបញ្ហាឲ្យបានឆាប់បំផុត ដោះស្រាយការស្ទះលំហរទុន បណ្ដាញឥណទាននេះទៅក្នុងខឿនសេដ្ឋកិច្ច រួមចំណែកដល់កំណើន និងការអភិវឌ្ឍ ធានាគោលដៅ និងភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំនេះ និងផែនការរយៈពេល ៥ ឆ្នាំ ដែលត្រូវបានមហាសន្និបាតបក្សលើកទី១៣កំណត់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ព័ត៌មាននេះត្រូវបានប្រកាសដោយប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa ) នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ បន្ទាប់ពីជំនួបពិភាក្សាការងារជាន់ខ្ពស់។

Top