• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកយុទ្ធនាការជាតិ “ដំណើរផ្សងព្រេងក្រហម - តភ្ជាប់ដំណក់ឈាមវៀតណាម”

នាថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុង Ca Mau ខេត្ត Ca Mau បានបើកយុទ្ធនាការជាតិ ស្តីពី “ដំណើរ​ផ្សង​ព្រេង​ក្រហម​ - តភ្ជាប់ដំណក់ឈាមវៀតណាម”។ 
 
ពិធីបុណ្យបរិច្ចាគ​ឈាមសប្បុរសធម៌នេះបានចាប់ផ្តើមនៅខេត្ត Ca Mau នៅពេលនេះ ដោយមានប្រធានបទ “ដំណក់ក្រហមនៃ​ទឹកដី Ca Mau”។ តាមគម្រោង ដំណើរផ្សងព្រេងក្រហមនៅឯ Ca Mau នឹងទទួលបានឈាម​ប្រមាណ​ ៣ ពាន់ ប្លោក។ អ្នកស្រី Nguyen Hong Nguyen ជាពលរដ្ឋ​ដែល​បាន​ចូល​រួម​បរិច្ចាក​ឈាម​បាន​ចែក​រំលែក​ថា៖
 
“នៅពេល​ដែលនាងខ្ញុំចូលរួមដោយផ្ទាល់ក្នុងការបរិច្ចាគឈាម នាងខ្ញុំបានឃើញថា ការងារនេះ​មាន​អត្ថន័យ​ណាស់​។ ការបរិច្ចាគឈាមមិនត្រឹមតែជួយអ្នកជំងឺដែលត្រូវការឈាមប៉ុណ្ណោះទេ ថែម​ទាំង​ជួយ​ខ្លួន​ឯង​ទៀត​ផង​ដែរ​។ ជាពិសេស ខណៈពេលដែលអ្នកបរិច្ចាគឈាម ពោលគឺអ្នកអាចជួយអ្នកជំងឺផង ហើយ​អ្នក​នឹង​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​កក់ក្តៅណាស់”។
 
តាមរយៈការរៀបចំ​ដំណើរផ្សងព្រេងក្រហមនេះ គណៈកម្មាធិការប្រជាជន ខេត្ត Ca Mau បានប្រគល់ប័ណ្ណស​រសើរ​ដល់​អង្គការ​និងបុគ្គលល្អៗ ជាច្រើន។ ក្រៅពីខេត្ត Ca ​Mau នៅមានខេត្តដទៃចំនួន ៣៧ ​ទៀត​ ដែលបាន​ឈរឈ្មោះចូល​រួម​ក្នុងដំណើរផ្សងព្រេងក្រហមនៅឆ្នាំនេះផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានវៀតណាម ចុះកិច្ចព្រមព្រៀងថ្មី សម្រាប់កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មានរវាងទីភ្នាក់ងារជាតិទាំងពីរ

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានវៀតណាម ចុះកិច្ចព្រមព្រៀងថ្មី សម្រាប់កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មានរវាងទីភ្នាក់ងារជាតិទាំងពីរ

នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីភ្នំពេញ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) និងទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) ចុះកិច្ចព្រមព្រៀងថ្មីសម្រាប់សហប្រតិបត្តិបត្ដិការលើការផ្លាស់ប្ដូរព័ត៌មានរវាងទីភ្នាក់ងាររដ្ឋនៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហការសម្រាប់ការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយថែមទៀត។

Top