• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពកាសែតទូទាំងប្រទេស ឆ្នាំ ២០២៣ - ទិវាបុណ្យរបស់អ្នកសារព័ត៌មាននៅទូទាំងប្រទេស

មហោស្រពកាសែតទូទាំងប្រទេសឆ្នាំ ២០២៣ មានតូបតាំងបង្ហាញចំនួន ៨៧ ជាមួយស្នាដៃកាសែតនិទាឃរដូវ និងស្មាដៃសារព័ត៌មានលេចធ្លោឆ្នាំ ២០២២ និងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដោយមានការចូលរួមរបស់សមាគមន៍អ្នកសារព័ត៌មានខេត្ត ក្រុង និងទីភ្នាក់ងារសារព័ត៌មជ្ឈឹម និងមូលដ្ឋានចំនួន ៦០។
មហោស្រពកាសែតទូទាំងប្រទេស ឆ្នាំ ២០២៣។ រូបថត៖ VOV

សាមគ្គីភាព - វិជ្ជាជីវៈ - វប្បធម៌ - ច្នៃប្រឌិត គឺជាប្រធានបទនៃ មហោស្រពកាសែតទូទាំងប្រទេស ឆ្នាំ ២០២៣ ដែលបានបើកនាព្រឹកថ្ងៃទី ១៧ មីនា នៅសារមន្ទីរហាណូយ។

មហោស្រពកាសែតទូទាំងប្រទេសឆ្នាំ ២០២៣ មានតូបតាំងបង្ហាញចំនួន ៨៧ ជាមួយស្នាដៃកាសែតនិទាឃរដូវ និងស្មាដៃសារព័ត៌មានលេចធ្លោឆ្នាំ ២០២២ និងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ ដោយមានការចូលរួមរបស់សមាគមន៍អ្នកសារព័ត៌មានខេត្ត ក្រុង និងទីភ្នាក់ងារសារព័ត៌មជ្ឈឹម និងមូលដ្ឋានចំនួន ៦០។

អញ្ជើញថ្លែងក្នុង មហោស្រពកាសែតទូទាំងប្រទេស     ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានអបអរសាទរចំពោះទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានដែលមានក្ដីជក់ចិត្តជាមួយមុខវិជ្ជាជីវៈ ហើយបានខិតខំប្រឹងប្រែងលះបង់ និពន្ធស្មាដៃពិរោះៗ។ អំពីភាកិច្ចនាពេលខាងមុខ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានលើកសំណើថា៖

ទីភ្នាក់ងារសារព័ត៌មាននីមួយៗត្រូវដើរតួនាទីជាស្ថាប័នវប្បធម៌ផ្ទាល់ខ្លួន ហើយអ្នកកាសែតគ្រប់រូបត្រូវមានការយល់ដឹងលើកកម្ពស់វប្បធម៌របស់ខ្លួន ផ្ដោតសំខាន់លើកត្តាវប្បធម៌ក្នុងការនិពន្ធស្នាដៃ រួមចំណែកថែរក្សា កសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿន ពោរពេញទោដោយអត្តសញ្ញាណជាតិ។ ទន្ទឹមនឹងនេះ ពង្រីកតម្លៃវប្បធម៌វៀតណាម និងកម្លាំងពលំមនុស្ស ក៏ដូចជាជម្រុញទឹកចិត្តស្នេហាជាតិ ខ្លួនទីពឹងខ្លួនរបស់ប្រទេសជាតិ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើន និងសុភមង្គលផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top