• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ ដោយប្រធានបទ "ប្រឡងប្រណាំងវានុវត្តន៍ ច្នៃប្រឌិត និងពន្លឿនការស្ទុះផ្លោះឈានទៅមុខ នាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា អរិយធម៌ និងវិបុលភាព" បានបើកនាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហាណូយ។
អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូចូលរួមមហាសន្និបាត។ រូបថត៖ VOV

អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាច្រើនរូបេបស់បក្សនិងរដ្ឋ រួមជាមួយប្រតិភូផ្លូវការជាង ២០០០នាក់ បានចូលរួមក្នុងមហាសន្និបាតនេះ។

នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរមជ្ឈិមបានលើកច្បាស់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសជាតិបានប្រឈមមុខនឹងការលំបាកនិងឧបសគ្គរាប់មិនអស់ មិនត្រឹមតែនៅក្នុងដំណាក់កាលប៉ុណ្ណោះទេ ប៉ុន្តែមានលក្ខណៈប្រវត្តិសាស្ត្រទៀតផង។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់បក្ស ការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីប្រជាជននិងសហគមន៍ធុរកិច្ច កិច្ចសហប្រតិបត្តិការ និងជំនួយពីមិត្តភក្តិអន្តរជាតិ ប្រទេសវៀតណាមបានយកឈ្នះរាល់ឧបសគ្គ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។

“ក្នុងចំណោមសមិទ្ធផលសំខាន់ៗរបស់ប្រទេសជាតិ  ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ បានរួមចំណែកជាវិជ្ជមាន។ ចលនាប្រឡងប្រណាំងជាច្រើនដែលមានទំហំ ជម្រៅ និងឥទ្ធិពលខ្លាំង បានរួមចំណែកដល់ការបង្កើត "អព្ភូតហេតុ" និង "សញ្ញាសម្គាល់" ជាច្រើន។ ដូចជាចលនាប្រឡងប្រណាំងពិសេស "ប្រទេសទាំងមូលរួបរួមគ្នា រួមកម្លាំកាយចិត្តដើម្បីទប់ស្កាត់និងយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩"; ចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅឆ្នាំ ២០២៥; ចលនា "៥០០ ថ្ងៃទាំងយប់ ដើម្បីបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៣០០០ គីឡូម៉ែត្រ"; "ចលនាអក្ខរកម្មឌីជីថល"; និងយុទ្ធនាការ Quang Trung ដើម្បីជួសជុលនិងសាងសង់ផ្ទះឡើងវិញសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ...”។

ថ្លែងសុន្ទរកថាដឹកនាំនៅមហាសន្និបាត អគ្គលេខាបក្ស លោក តូ ឡឺម បានស្នើឱ្យគ្រប់កម្រិត វិស័យ អង្គភាព មូលដ្ឋាន គ្រួសារ និងបុគ្គលទាំងអស់ ធ្វើបានល្អជាងក្នុងការស្វែងរក បំប៉ន់ និងរីកសាយភាយគំរូឆ្នើម; លើកទឹកចិត្តដល់គំរូល្អ គំនិតច្នៃប្រឌិត និងវិធីសាស្រ្តដ៏មានប្រសិទ្ធភាព។

“នៅក្នុងសម័យបដិវត្តន៍ថ្មី ការប្រឡងប្រណាំងស្នេហាជាតិត្រូវតែក្លាយជាប្រព័ន្ធអេកូឡូស៊ីដ៏ថាមវន្ត ដើម្បីឱ្យគោលនយោបាយត្រឹមត្រូវទាំងអស់ត្រូវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង; ភារកិច្ចនយោបាយត្រូវបានប្រែក្លាយទៅជាស្មារតីនៃការទទួលខុសត្រូវ ការងារជាក់លាក់ និងគោលដៅច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់បានឃើញថា ខ្លួនជាកម្មវត្ថុនៃការអភិវឌ្ឍ ជាអ្នកបង្កើតអនាគត និងជាអ្នកទទួលផលពីកម្លាំងពលកម្ម និងភាពច្នៃប្រឌិត”

លោកអគ្គលេខាបក្សបានស្នើឱ្យចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងដំណាក់កាលថ្មី ផ្តោតលើទិសដៅសំខាន់ៗចំនួន ៩។ ក្នុងនោះ ប្រកាន់ខ្ជាប់នូវភារកិច្ចនយោបាយនិងគោលដៅជាក់លាក់; ដោយយកលទ្ធផលបម្រើប្រជាជនជារង្វាស់។

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង បានប្រគល់គិត្តិនាមជា វីរបុរស ដល់សមូហភាព និងបុគ្គលចំនួន ១៧ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ប្រតិបត្តិគោលនយោបាយរូបិយវត្ថុ ដោយប្រកាន់ខ្ជាប់នូវគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៥ ទោះបីជាមានកាលៈទេសៈលំបាកយ៉ាងខ្លាំងក៏ដោយ វៀតណាមបានខិតខំប្រឹងប្រែង និងគ្រប់គ្រងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដោយជោគជ័យ។

Top