• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិព័រណ៍រូបថតសិល្បៈអន្តរជាតិលើកទី ១១ នៅវៀតណាម

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ សមាគមវិចិត្រករថតរូបវៀតណាម (VAPA) បានរៀបចំពិធីប្រគល់ពានរង្វាន់ និងពិធីបើកពិព័រណ៍រូបថតសិល្បៈអន្តរជាតិលើកទី ១១ នៅវៀតណាមឆ្នាំ ២០២១ (VN-21)។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមបើកពិព័រណ៍រូបថតសិល្បៈអន្តរជាតិលើកទី ១១ នៅវៀតណាម  

នៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញប្រគល់អំណោយជូនសមាគមវិចិត្រករថតរូបវៀតណាម និងជ័យលាភីក្នុងការប្រឡង សំដៅលើកទឹកចិត្តដល់អ្នកនិពន្ធវៀតណាមបន្តខិតខំប្រឹងប្រែង និងដណ្តើមឲ្យបានពាន់រង្វាន់ខ្ពស់ៗជាច្រើនលើឆាកអន្តរជាតិ រួមចំណែកនាំវិស័យថតរូបរបស់វៀតណាមធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី។

ដោយមានប្រធានបទចំនួន ៤ គឺ៖ សេរីភាពសម្រាប់រូបថតពណ៌ សេរីភាពសម្រាប់រូបថតសខ្មៅ ទេសចរណ៍ និងរូបភាពនោះ VN-21 បានទាក់ទាញការចូលរួមរបស់ អ្នកថតរូបចំនួន ១ ២៦០ នាក់ ជាមួយស្នាដៃជិត ១៦ ៥០០។ក្នុងចំណោមពាន់រង្វាន់គ្រប់ប្រភេទទាំង ៩៦ របស់ VN-21នោះ សញ្ញាបៃតង FIAP - ពានរង្វាន់សម្រាប់អ្នកនិពន្ធដែលមានស្នាដៃល្អបំផុតនៅក្នុង VN-21 បានទៅលើអ្នកថតរូប Im Kai Leong (ម៉ាកាវ - ចិន) ជាមួយនឹងមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿងនិងស្នាដៃ Accept ចំនួន ១០។

ក្នុងពិធីប្រគល់រង្វាន់ សមាគមវិចិត្រករថតរូបវៀតណាមបានបំផុសការប្រឡងរូបថតសិល្បៈអន្តរជាតិលើកទី១២នៅវៀតណាម ឆ្នាំ២០២៣ (VN-23)ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងវីយែន ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋអូទ្រីសបានរៀបចំកម្មវិធីបុណ្យតេតសហគម ន៍ "និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៦" ជាមួយនឹងសារ "វិលត្រឡប់ទៅឫសគល់ - ភ្ជាប់ជាមួយមោទនភាព - ចែករំលែកសេចក្តីប្រាថ្នា"។

Top