• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។
លោក Nguyen Van Phuong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានវាយស្គរបើកពិធីបុណ្យ ( រូបថត៖ VOV)

ថ្ងៃនេះ (៣០ មករា) នៅមជ្ឈមណ្ឌលវប្បធម៌ Huyen Tran (ទីក្រុង Hue) មន្ទីរវប្បធម៌ និងកីឡា Thua Thien - Hue បានប្រារព្ធពិធីបុណ្យវិហារ Huyen Tran Xuan និទាឃរដូវ ឆ្នាំថោះ បញ្ចស័ក ២០២៣ ក្រោមប្រធានបទ “គោរពបូជាបុព្វការីជន”។ នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។

ពិធីបុណ្យវិហារ Huyen Tran ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងអត្ថន័យដែលបង្ហាញពីតម្លៃវប្បធម៌ Hue សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តក្នុងការខិតខំកសាងតំបន់ដែលកំពុងរីកចម្រើន សក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាល ទីក្រុងមហោស្រពរបស់វៀតណាម។

ពិធីបុណ្យវិហារ Huyen Tran បានបើកជាមួយនឹងកម្មវិធីសិល្បៈដើម្បីរំលឹកដល់គុណូបការៈរបស់ម្ចាស់ក្សត្រី Huyen Tran (១២៨៧ - ១៣៤០) - បុត្រីរបស់ស្តេច Tran Nhan Tong ដែលបានប្តេជ្ញាចិត្ត និងលះបង់សេចក្តីស្រឡាញ់របស់ព្រះនាង ដើម្បីរួមចំណែកបង្កើតតំបន់ Thuan Hoa - Phu Xuan – Thua Thien - Hue មានឋានៈសក្តិសមក្នុងប្រវត្តិសាស្ត្រប្រទេសជាតិ។ បន្ទាប់ពីពិធីបុណ្យនិងវាយស្គរបើកពិធីបុណ្យរួចមក ថ្នាក់ដឹកនាំមូលដ្ឋាន និងប្រជាជន និងភ្ញៀវទេសចរមួយចំនួនធំបានអុជធូប ដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ   ព្រះចៅអធិរាជ Tran Nhan Tong (១២៥៨-១៣០៨) ព្រះនាង Huyen Tran - បុព្វការីជន មានគុណូបការដ៏ធំធេងក្នុងការពង្រីកព្រំដែនរបស់ប្រទេសជាតិ។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ នៅមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

Top