ពិធីបុណ្យនិទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេសគឺជាសកម្មភាពប្រចាំឆ្នាំដើម្បីគោរពនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិទាំងអស់ក្នុងវប្បធម៌បង្រួបបង្រួម
ប៉ុន្តែចម្រុះ នៃសហគមន៍ជនជាតិទាំង ៥៤។ ពិធីបុណ្យនិទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេសឆ្នាំនេះ
មានការចូលរួមពីមនុស្សចំនួន ៣០០ នាក់មកពីសហគមន៍ជនជាតិចំនួន ២៨ នៅទូទាំងប្រទេស។
អញ្ជើញថ្លែងមតិក្នុងពិធីបុណ្យនេះ
ប្រធានរដ្ឋ លោក Vo Van Thuong បានលើកឡើងអំពីសម្បត្តិវប្បធម៌ដ៏វិសេសវិសាល
និងសម្បូរដោយគុណតម្លៃដ៏ល្អប្រសើររបស់ជនជាតិចំនួន ៥៤។ បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល
ដោយឈរលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយជនជាតិបានល្អ
អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សមភាព សាមគ្គីភាព ការគោរព និងជួយគ្នាទៅវិញទៅមក។
ក្នុងនោះ ផ្តោតសំខាន់លើការអភិរក្ស និងលើកតម្កើងតម្លៃ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិនីមួយៗ
និងសមាជិកនីមួយៗ នៃមហាគ្រួសារនៃបណ្តាជនជាតិវៀតណាម។
“វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីសង្គម
ដែលជាសសរស្តម្ភក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព
កាន់តែអះអាងនូវតួនាទីដ៏ធំធេងរបស់ខ្លួន
និងសម្រេចបាននូវលទ្ធផលសំខាន់ៗកាន់តែច្រើនឡើង។ ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អនិងលើកកម្ពស់ដោយឥតឈប់ឈរ។
តួនាទីរបស់ប្រជាជនក្នុងការច្នៃប្រឌិត អនុវត្ត បញ្ជូន
និងរីករាយនឹងវប្បធម៌ត្រូវបានគោរពកាន់តែខ្លាំងឡើង។
ការចូលរួមរបស់សហគមន៍ក្នុងវិស័យវប្បធម៌មានកាន់តែសម្បូរ។
ដើម្បីឲ្យវប្បធម៌ក្លាយជាធនធានផ្ទៃក្នុងដ៏វិសេសវិសាល
និងជាកម្លាំងចលករដ៏រឹងមាំសម្រាប់ប្រទេសជាតិមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង
ឈានទៅរកភាពរុងរឿង និងសុភមង្គល យើងត្រូវបន្តថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ដ៏ល្អ
នាំវប្បធម៌ចូលជ្រៅទៅក្នុងជីវភាពសង្គម រួមផ្សំ
និងបង្កើតមូលដ្ឋានគ្រឹះខាងស្មារតីប្រកបដោយតម្លាភាព និងរីកចម្រើន រួមចំណែកកសាងប្រជា ជនវៀតណាមទំនើប និងសម្បូរទៅដោយអត្តសញ្ញាណ”។
ពិធីបុណ្យពណ៌និទាឃរដូវឆ្នាំនេះបានប្រារព្ធឡើង
នៅថ្ងៃទី ២៤ ខែកុម្ភៈនិងថ្ងៃទី ២៥ ខែកុម្ភៈដោយមានសកម្មភាពចម្រុះនិងសម្បូរបែប៕





