• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យទេសចរណ៍រដូវក្តៅ Binh Dinh ២០១៧


បើកពិធីបុណ្យទេសចរណ៍រដូវក្តៅ Binh Dinh ២០១៧ 

នាយប់ថ្ងៃទី១៧ ​ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh (ភាគកណ្ដាលវៀត​ណាម​) បាន​ប្រព្រឹត្ត​ទៅកម្មវិធី​បើកពិធីបុណ្យទេសចរណ៍​រដូវក្តៅ ឆ្នាំ ២០១៧ ដោយប្រធានបទ៖” Quy Nhon – Binh Dinh - វិល​ត្រឡប់​មកវិញ​តំបន់​សមុទ្រ​ជា​ទីស្រឡាញ់​”។ ថ្លែង​មតិនៅ​ទីនេះ​ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ កីឡា ​និង​ទេសចរណ៍​  លោក  V​uong Duy Bien បានលើកច្បាស់​ថា៖ 

“Binh Dinh ជាតំបន់​ដីមានទេសភាព​ធម្មជាតិ​ស្អាត ​ពោពេញទៅដោយ​អត្តសញ្ញាណ​វប្បធម៌​ ប្រវត្តិសាស្ត្រ​។ ការ​អភិវឌ្ឍន៍​​របស់ខឿន​សេដ្ឋកិច្ច រួម​ជាមួយទឹកចិត្តរួសរាយរាក់ទាក់​ របស់ប្រជាជន Binh Dinh ផ្នែកទេសចរណ៍​នឹងមាន​ការរួមវិភាគទានច្រើន​ថែមទៀត​ ចូលក្នុងសេដ្ឋកិច្ច សង្គមកិច្ច។”

ពិធីបុណ្យទេសចរណ៍រដូវក្តៅ Binh Dinh ឆ្នាំ ២០១៧​ ប្រព្រឹត្ត​ទៅដោយ​មាន​សកម្មភាព​ជាច្រើន ​គួរអោយទាក់​ទាញ ​ប្រព្រឹត្ត​ទៅពី​ខែ​​ឧសភា​ដល់​ខែកញ្ញាឆ្នាំ​២០១៧៕​​

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top