• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកផ្សារតេតសហជីពទូទាំងប្រទេស ឆ្នាំ ២០២៥

នាយប់ថ្ងៃទី ១១ ខែមករា នៅវិមានការងារមិត្តភាព Viet Tiep នៃទីក្រុង Hai Phong សហព័ន្ធសហជីពពលកម្មវៀតណាមបានបើកផ្សារតេតឆ្នាំ ២០២៥។ នេះគឺជាផ្សារដែលត្រូវបានសហព័ន្ធសហជីពពលកម្ម ជ្រើស រើសជាពិព័រណ៍ជាតិដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក។

គណៈប្រតិភូបានអញ្ជើញចូលរួមពិធីបើកផ្សារណាត់សហជីពឆ្នាំ ២០២៥ (រូបថត៖VNA)
 

“ផ្សារតេតសហជីពឆ្នាំ ២០២៥” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមករា ដោយមានស្តង់ជាង ២០០ លក់ផលិតផលនិងទំនិញមានគុណភាពជាមួយនឹងការបញ្ចុះតម្លៃ ១០% ឬច្រើនជាងនេះ រួមជាមួយនឹងស្តង់សូន្យដុង សម្រាប់សមាជិកសហជីពនិងពលករ។ ក្នុងកម្មវិធីនោះ សមាជិកសហជីព និងពលករជិត ៨.០០០ នាក់នៅទីក្រុង Hai Phong បានទទួលប័ណ្ណទិញទំនិញដែលមានតម្លៃ ២០០.០០០ ដុង/ប័ណ្ណ។ តាមគម្រោង  នឹងមានសមាជិកសហជីព ពលករ និងប្រជាពលរដ្ឋជាង ៤៥.០០០នាក់នឹងមកទស្សនា និងទិញទំនិញនៅផ្សារតេត ២០២៥ នេះ។

ក្នុងពិធីបើក ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម លោក Nguyen Dinh Khang បានឲ្យដឹងថា ក្នុងឱកាសនេះ ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាមក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីអនឡាញ “ផ្សារតេតសហជីពឆ្នាំ ២០២៥” តាមរយៈគេហទំព័ររបស់សហព័ន្ធសហជីពពលកម្ម សម្រាប់សមាជិកសហជីព និងពលករនៃប្រព័ន្ធសហជីពវៀតណាម ទិញទំនិញក្នុងអំឡុងពេលបុណ្យតេតក្នុងតម្លៃអនុគ្រោះ នៅទូទាំងប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top