• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការកម្មវិធី “តភ្ជាប់រង្វង់ដៃនៃក្តីស្រឡាញ់” ដើម្បីជួយដល់កុមារកំព្រាដោយសារជំងឺកូវីដ ១៩

ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN)


នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសម្របសម្រួលជាមួយអង្គភាពដៃគូដើម្បីបើកដំណើរការកម្មវិធីសហគមន៍ “តភ្ជាប់រង្វង់ដៃនៃក្តីស្រឡាញ់”។ កម្មវិធីនេះត្រូវបានអនុវត្តន៍ទូទាំងប្រទេស ចាប់ពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ ដើម្បីអំពាវនាវដល់អង្គការ អាជីវកម្មនិងបុគ្គលទាំងអស់ចូលរួមសហការក្នុងការមើល ថែនិងជួយឧបត្ថម្ភកុមារកំព្រាដោយសារជំងឺរាតត្បាតកូវីដ -១៩ រហូតដល់អាយុ ១៨ ឆ្នាំប្រកបដោយនិរន្តរភាព ដើម្បីប្អូនៗ អាចយកឈ្នះលើការលំបាក ស្ថិរភាពជីវភាពរស់នៅនិងធានានូវលក្ខខណ្ឌសម្រាប់ប្អូនៗអភិវឌ្ឍន៍ពេលលេញ និងក្លាយជាមនុស្សមានប្រយោជន៍នៅក្នុងសង្គម។ កម្មវិធីនេះត្រូវបានអនុវត្តន៍នៅតាមបណ្តាខេត្តក្រុង ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩។

ជាពិសេស កម្មវិធីជួយដល់កុមារកំព្រាដោយសារជំងឺកូវីដ ១៩ ដែលមានគ្រួសារសាច់ញាតិឬអ្នកថែទាំនៅឯផ្ទះជាមួយនឹងថវិកាយ៉ាងតិច ៥០០.០០០ ដុង/ខែ ជាបន្តបន្ទាប់រហូតដល់ពេលកុមារមានអាយុ ១៨ ឆ្នាំ រួមទាំងសហការជាមួយក្រុមហ៊ុនភាគហ៊ុនរួមគ្នា FPT ដើម្បីបើកសាលាសម្រាប់កុមារកំព្រាដោយសារជំងឺកូវីដ ១៩ នៅចន្លោះអាយុ ៦-១៨ ឆ្នាំ។  កម្មវិធីនេះក៏អំពាវនាវឱ្យអ្នកចិត្តសាស្រ្ត និងអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍ក្នុងវិស័យចិត្តវិទ្យាកុមារធ្វើការអន្តរាគមន៍ទាន់ពេលវេលាដល់កុមារ។

សមាគមគ្រូពេទ្យវ័យក្មេងវៀតណាម និងបណ្តាញ “គ្រូពេទ្យវ័យក្មេងរួមដំណើរ” ដោយផ្តល់ប្រឹក្សានិង ជួយប្អូនៗកុមារក្នុងការព្យាបាល នៅពេលពួកគេមានបញ្ហាសុខភាព។ នៅដំណាក់កាលទី ១ កម្មវិធីបានទទួលការប្តេជ្ញាចិត្ត ឧបត្ថម្ភដល់កុមារកំព្រា ចំនួន ១.១០៨ នាក់ ដោយសារការរីករាល ដាលនៃជំងឺកូវីដ ១៩ ពីអង្គការអង្គភាពនិងបុគ្គល ។

ក្នុងឱកាសនេះ មជ្ឈឹមសម្ព័ន្ធយុវជនបានដំណើរការគេហរទំព័ររបស់កម្មវិធីនៅអាស័យដ្ឋាន៖ www.noivongtaythuong.vn និងប្រកាសលេខគណនីនៅធនាគារគោលនយោបាយសង្គម ដើម្បីឱ្យអង្គការអាជីវកម្ម អង្គភាពនិងបុគ្គលអាចចូលរួមក្នុងកម្មវិធីនេះ៕

 

អង្គការនិងបុគ្គលរួមដៃគ្នាជាមួយកម្មវិធីតាមរយៈគេហទំព័រ៖ www.noivongtaythuong.vn ឬទាក់ទងគណៈកម្មាធិ ការរៀបចំកម្មវិធី (ខ្សែទូរស័ព្ទបន្ទាន់៖ ០៩៧.៨១០.១០៨៥); ឬការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុតាមរយៈគណនី៖ តភ្ជាប់រង្វង់ដៃនៃក្តីស្រឡាញ់។ លេខគណនី៖ ១០០០ ០០១ ០០១ ១៩១៩១៩ - ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម (ហាណូយ)៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top