• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-ថៃ

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយថៃ; សង្កត់ធ្ងន់ថា ការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបើកជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី បំពេញតម្រូវការអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបនាយករដ្ឋមន្ត្រីថៃ និងជាថ្នាក់ដឹកនាំគណបក្សដើម្បីប្រទេសថៃ លោកស្រី Paetongtarn Shinawatra។ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម​ លោក តូ ឡឹម បានទទួលជួបនាយករដ្ឋមន្ត្រីថៃ និងជាថ្នាក់ដឹកនាំគណបក្សដើម្បីប្រទេសថៃ លោកស្រី Paetongtarn Shinawatra ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ នៃគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ។

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយថៃ; សង្កត់ធ្ងន់ថា ការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបើកជំពូកថ្មីក្នុងទំនាក់ទំនងទ្វេភាគី បំពេញតម្រូវការអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ថៃនាពេលខាងមុខ ដូចជា៖ បង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ដោយចាត់ទុកថានេះជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ព្រមទាំងលើកទឹកចិត្តវិនិយោគិនធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ; ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការពហុភាគីក្នុងតំបន់ និងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ។ ល។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានឯកភាពខ្ពស់ចំពោះសំណើរបស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយមានប្រសាសន៍ថា លោកស្រីនឹងដឹកនាំស្ថាប័នពាក់ព័ន្ធរបស់ថៃ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីអនុវត្តន៍ទិសដៅសហប្រតិបត្តិការសំខាន់ៗ ដែលភាគីទាំងពីរបានឯកភាពគ្នា។

នារសៀលថ្ងៃនេះផងដែរ នៅវិមានប្រធារដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាម-ថៃលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ថៃលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ឧសភា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកស្រី Paetongtarn Shinawatra បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ច ប្រជុំលើកទី៤ នៃគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ។ នាព្រឹកថ្ងៃទី ១៦ ឧសភា នៅ វិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជា អធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra។

Top