• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំ ASEM ១៣៖ ឆ្ពោះទៅរកការចែករំលែកវិបុលភាពប្រកបដោយចីរភាព

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុង ឋានៈជាប្រធាន ASEM ១៣ បានបញ្ជាក់ថា នៅលើពិភពលោកក្រោយវិបត្តិកូវីដ-១៩ បណ្ដាប្រទេសត្រូវការពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូអាស៊ី-អឺរ៉ុបដើម្បីរក្សា បាននូវយន្តការពហុភាគីដ៏រឹងមាំមួយ ដែលនឹងនាំមកនូវវិបុលភាពមិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ថែមទាំងត្រូវបាន “ចែករំលែក” ទៀតផង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញថ្លែងនៅវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលជាព្រឹត្តិការណ៍នៅខាងក្រៅកិច្ចប្រជុំ ASEM ១៣។ (រូបថត៖ VNA)

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM ១៣) បានប្រារព្ធធ្វើឡើងជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជាក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូ ចាប់ពីថ្ងៃទី២៥ដល់ទី២៦ ខែវិច្ឆិកា។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុង ឋានៈជាប្រធាន ASEM ១៣ បានបញ្ជាក់ថា នៅលើពិភពលោកក្រោយវិបត្តិកូវីដ-១៩ បណ្ដាប្រទេសត្រូវការពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូអាស៊ី-អឺរ៉ុបដើម្បីរក្សា បាននូវយន្តការពហុភាគីដ៏រឹងមាំមួយ ដែលនឹងនាំមកនូវវិបុលភាពមិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ថែមទាំងត្រូវបាន “ចែករំលែក” ទៀតផង។

កិច្ចប្រជុំ ASEM ប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី២៥និងទី២៦ ខែវិច្ឆិកា ដែលពិភាក្សាអំពីប្រធានបទចំនួន ៧ រួមមាន៖ សមិទ្ធផល ការលំបាកនិងដំណោះស្រាយ; ការស្ដារ យន្តការពហុភាគីឡើងវិញដើម្បីសន្តិភាពនិងស្ថិរភាពលើទូទាំងសកលលោក; ពង្រឹង ប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើច្បាប់; ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរ ភាព; ការតភ្ជាប់; នារី សន្តិភាពនិងសន្តិសុខ; ការប្រែប្រួលអាកាសធាតុ។ មេដឹកនាំ ASEM ក៏នឹងពិភាក្សាអំពីការដោះស្រាយបញ្ហានានាដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩; ជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩ ដើម្បីវិបុលភាពរួម; ការស្ថាបនា អនាគតដែលមានភាពធន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top