នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា
ទីក្រុងហាណូយ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំសមាជិកសភាប្រតិបត្តជំនាញលើកទី
៥ នីតិកាល ១៥
ដើម្បីពិភាក្សាអំពីខ្លឹមសារមួយចំនួនដាក់ជូនរដ្ឋសភានៅក្នុងសម័យប្រជុំលើកទី ៧
រដ្ឋសភានីតិកាលទី ១៥។ ក្នុងកិច្ចប្រជុំនេះ សមាជិកសភាបានផ្ដល់មតិយោបល់លើគម្រោងច្បាប់ចំនួន
៨ ក្នុងនោះមាន៖ គម្រោងច្បាប់រដ្ឋធានី (កំណែទម្រង់); គម្រោងច្បាប់ផ្លូវគោក;
គម្រោង ច្បាប់វិសោធនកម្ម
និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ
និងគម្រោងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (វិសោធនកម្ម)។
យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន
មុនសម័យប្រជុំរដ្ឋសភានីមួយៗ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងរៀបចំកិច្ចប្រជុំសមាជិកសភាជំនាញដើម្បីផ្ដល់មតិយោបល់ទៅក្នុងគម្រោងច្បាប់
ដែលត្រូវដាក់ជូនរដ្ឋសភាពិចារណាផ្ដល់មតិយោបល់ និងអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភា។
នេះគឺជាកិច្ចប្រជុំសមាជិកសភាជំនាញលើកទី ៥
ដែលត្រូវបានរៀបចំឡើងក្នុងរដ្ឋសភានីតិកាលទី ១៥៕






