• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអាស៊ានលើកទី១២

នេះគឺជាព្រឹត្តិការណ៍ដ៏ សំខាន់ក្នុងអាណត្តិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមក្នុងនាមជា ប្រធាន ប្តូរវេននៃកិច្ចសហប្រតិបត្តិការអប់រំអាស៊ានឆ្នាំ ២០២២-២០២៣។
  បណ្ដាតំណាងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ាន។ រូបថត៖ Le Thu/VOV  

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល វៀតណាម លោក Nguyen Kim Son បានអញ្ជើញជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអប់រំនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ១២។ នេះគឺជាព្រឹត្តិការណ៍ដ៏ សំខាន់ក្នុងអាណត្តិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមក្នុងនាមជា ប្រធាន ប្តូរវេននៃកិច្ចសហប្រតិបត្តិការអប់រំអាស៊ានឆ្នាំ ២០២២-២០២៣។

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអាស៊ានលើកទី១២ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Vu Duc Dam បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ពិសេស នៅពេលដែលត្រូវបានប្រារព្ធឡើងដោយផ្ទាល់ក្រោយរយៈពេល២ឆ្នាំ ដែល ពិភពលោកទាំងមូលត្រូវទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ហើយការរៀនសូត្រនៅ ជុំវិញពិភពលោកត្រូវអាកខាន។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ តាមរយៈសន្និសីទនេះ រួមជាមួយនឹងអាទិភាពក្នុងអាណត្តិដែលវៀតណាមមាន កិត្តិយសជាប្រធានកិច្ចសហប្រតិបត្តិការអប់រំអាស៊ានឆ្នាំ២០២២-២០២៣ ខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំវិស័យអប់រំនៃប្រទេសអាស៊ានទាំងអស់ នឹងរួមគ្នាកសាងនិងអនុវត្តន៍គោល នយោបាយអប់រំឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។ ដំបូងបង្អស់គឺដើម្បីស្តារនិង រក្សាសកម្មភាពសិក្សារៀនសូត្រប្រកបដោយនិរន្តរភាព។ បន្ទាប់នោះ ក្នុងរយៈពេល មធ្យមនិងយូរអង្វែង ប្រទេសនីមួយៗនៃសហគមន៍អាស៊ាន គួរតែកសាងប្រព័ន្ធអប់រំ ឲ្យបានបត់បែននិងរឹងមាំថែមទៀត  ត្រៀមខ្លួនជាស្រេចឆ្លើយតបទៅនឹងបញ្ហាប្រឈម នាពេលអនាគតដែលអាចប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ អាចបង្កឡើងការអាកខានដល់សកម្ម ភាពសិក្សារៀនសូត្រ

នៅកិច្ចប្រជុំរដ្ឋមន្ត្រីអប់រំអាស៊ានលើកទី១២ រដ្ឋមន្ត្រីនៃប្រទេសជាសមាជិក អាស៊ានបានពិភាក្សាអំពីស្ថានភាពអប់រំ និងបណ្តុះបណ្តាលនៃប្រទេសនីមួយៗ ចែក រំលែកមេរៀនជាក់ស្តែង បទពិសោធន៍ ហើយស្វែងរកដំណោះស្រាយសហប្រតិបត្តិការ ឆ្ពោះទៅរកការអភិវឌ្ឍវិស័យអប់រំប្រកបដោយចីរភាពនៃប្រទេសនីមួយៗ ជាពិសេស ក្នុងបរិបទក្រោយកូវីដ-១៩។ កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើការអនុវត្តសកម្មភាពនា នាក្នុងក្របខ័ណ្ឌផែនការសកម្មភាពអប់រំអាស៊ានដំណាក់កាល ២០២១-២០២៥ ក៏ដូច ជាពិភាក្សាលើបញ្ហាផ្សេងៗទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតឈីលីមកជម្រាបលាបញ្ចប់បេសកកម្មការទូត

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ដោយក្តីស្រឡាញ់ចំពោះប្រទេស និងប្រជាជន វៀតណាម ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ។

Top