• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការដ្ឋានសាងសងនិងបើកសម្ពោធ គម្រោងចំនួន ២៥០ ក្នុងពេលដំណាលគ្នា បង្កប់ដោយអត្ថន័យផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធជាតិ

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទូទាំងប្រទេសបានប្រារព្ធពិធីបើកការដ្ឋានសាង សង់ និងបើកសម្ពោធគម្រោង និងសំណង់ចំនួន ២៥០ ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ឆ្នាំ ១៩៤៥ - ២ កញ្ញា ២០២៥)។
អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (រូបថត៖ Lai Hoa/VOV)

ពិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធឺណិត តភ្ជាប់បណ្តាញពីមជ្ឈមណ្ឌលពិព័រណ៍ជាតិនៃក្រុងហាណូយ) ជាមួយទីតាំងចំនួន ៧៩ កន្លែង នៃខេត្ត-ក្រុងចំនួន ៣៤។ អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ នៅទីតាំងមជ្ឈមណ្ឌលពិព័រណ៍ជាតិ។

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា ទាំងនេះគឺជាសំណង់និងគម្រោងខ្នាតធំដែលមានបច្ចេកទេសស្មុគស្មាញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាក់ ទាញការចូលរួមយ៉ាងខ្លាំងក្លាពីសហគ្រាសឯកជន។

“សំណង់សេដ្ឋកិច្ច-សង្គមសំខាន់ៗ ដែលត្រូវបានបើកសម្ពោធ និងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃនេះ មានអត្ថន័យជាយុទ្ធសាស្ត្រ  ក្នុងការបង្វែរស្ថានភាព ផ្លាស់ប្តូរស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសជាតិ; រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនិងគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដំណាលគ្នា និងទំនើប បង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតរបកគំហើញក្នុងការតភ្ជាប់សេដ្ឋកិច្ច និងតំបន់ បង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចដ៏ទាក់ទាញ; បង្កើតការងារនិងជីវភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតតម្លៃ បង្កើនពាណិជ្ជសញ្ញាវៀតណាម; កាត់បន្ថយថ្លៃដើមដឹកជញ្ជូន កាត់បន្ថយថ្លៃដើមធាតុចូល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទំនិញវៀតណាមក្នុងទីផ្សារអន្តរជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា គម្រោងនានាក៏បង្ហាញពីការរីកធំធាត់ ទំនុកចិត្ត ភាពក្លាហាន ភាពជឿជាក់លើខ្លួនឯង ភាពជាម្ចាស់នៃបច្ចេកវិទ្យារបស់ប្រជាជនវៀតណាម។ ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការខិតខំប្រឹងប្រែង សាមគ្គីភាព និងការឯកភាពគ្នានៃប្រព័ន្ធនយោបាយទាំងមូល អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការប្រកួតប្រជែងដើម្បីចូលរួម និងអនុវត្តគម្រោង...។ ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្ដី បានស្នើឱ្យគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន សហគ្រាស អង្គភាព និងបុគ្គល បន្តខិតខំប្រឹងប្រែង ដើម្បីពន្លឿនការបង្ហើយគម្រោង និងសំណង់នានា ហើយដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

Top