• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យ​តេតនៅការ​ដ្ឋាន​សំណង់នៃ​គម្រោង​សំខាន់ៗ

ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ នៅតាមការដ្ឋានសំណង់នៃគម្រោងជាតិសំខាន់ៗ បរិយាកាសសំណង់នៅតែមានភាពអ៊ូអរនិងបន្ទាន់។
គ្រឿងចក្រ បរិក្ខារ និងកម្មករធ្វើការឆ្លងបុណ្យតេតនៅការដ្ឋានសំណង់សំខាន់ៗក្នុងខេត្ត Dong Nai ។ រូបថត៖ Van Dung/daibieunhandan.vn

“មានភាពអាឡោះអាល័យបន្តិច ពរោះនៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែពួកយើងនឹងខិតខំព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញការងារ”។

នៅខេត្ត Dong Nai ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ បរិយាកាសការងារនៅការដ្ឋានសំណង់នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅតែមានភាពអ៊ូអរដូចធម្មតា។ តបតាមសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី អាកាសយានដ្ឋាន Long Thanh ដំណាក់កាលទី ១ នឹងត្រូវបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះ។ ដើម្បីលើកទឹកចិត្តដល់ស្មារតីកម្មករនិយោជិត អ្នកម៉ៅការបានរៀបចំកម្មវិធីជាច្រើនដើម្បីអបអរសាទរនិទាឃរដូវ និងអំណរបុណ្យតេត នៅឯការដ្ឋានសំណង់ ដោយបង្កើតបរិយាកាសសប្បាយរីករាយ; ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅការដ្ឋានសំណង់ដោយផ្ទាល់ ក្នុងឱកាសបុណ្យតេត។ អង្គភាពសំណង់កំពុងខិតខំបញ្ចប់និងធ្វើអាជីវកម្មផ្លូវយន្តហោះរត់តាមលក្ខណៈបច្ចេកទេស មុនថ្ងៃទី៣០ ខែមេសា ពោលគឺ៣ខែមុននឹងកាលកំណត់។ លោក Nguyen Duc Thuan អគ្គនាយករងនៃសាជីវកម្មសំណង់ Hancorp បានឲ្យដឹងថា៖ “យើងខ្ញុំបានចាប់ផ្តើមចលនាធ្វើការឆ្លងបុណ្យតេត និងផ្តល់អំណោយ ដើម្បីលើកទឹកចិត្តដល់ស្មារតីនៃបុណ្យតេត សម្រាប់កម្មករដែលកំពុងស្នាក់នៅការដ្ឋានសំណង់ ដើម្បីបំពេញកាតព្វកិច្ច ទិញផ្កាម៉ាក់ខៃ និងដើមអង្គាសីល។ នៅថ្ងៃធ្វើការដំបូងនៃឆ្នាំថ្មី យើងក៏ជូនអាំងប៉ាវដល់បងប្អូនផងដែរ”។

នៅឯការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែកឆ្លងកាត់ខេត្ត Quang Binh បរិយាកាសការងារនៅតែមានភាពរស់រវើក។ អង្គភាពសំណង់បានរៀបចំកម្មករចំនួន ៦០០ នាក់ ស្នាក់នៅការដ្ឋានសំណង់ និងធ្វើការឆ្លងបុណ្យតេត។ គម្រោង Van Ninh - Cam Lo ផ្នែកឆ្លងកាត់ខេត្ត Quang Binh មានប្រវែង ៣៣ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់តាមកាលវិភាគ ធានាការបញ្ចប់គម្រោងនេះនៅថ្ងៃទី ៣០ ខែមេសា ស្របតាមស្មារតីនៃការណែនាំរបស់រដ្ឋាភិបាល។

នៅឯការដ្ឋានសាងសង់ផ្លូវហាយវេក្នុងតំបន់ណាមបូខាងលិច កម្មកររាប់ពាន់នាក់នៅលើផ្លូវហាយវេបានស្ម័គ្រចិត្តធ្វើការឆ្លងបុណ្យតេត សំដៅបញ្ចប់ផ្លូវហាយវេប្រវែង ៦០០ គីឡូម៉ែត្រនៅតំបន់ដីសណ្តទន្លេ Cuu Long នៅចុងឆ្នាំនេះ។ ជាពិសេសនៅគម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង អ្នកម៉ៅការ និងអ្នកប្រឹក្សាត្រួតពិនិត្យបានរៀបចំនូវទំហំ និងភារកិច្ចទាំងអស់ ដើម្បីខិតខំសម្រេចបានប្រវែង ១១០ គីឡូម៉ែត្រនៃគម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ផ្នែកទី ២ ឆ្លងកាត់ទីក្រុង Can Tho សម្រេចបាន ២៣% ។ បច្ចុប្បន្ននេះ អង្គភាពសំណង់បានរៀបចំធនធានមនុស្ស និងគ្រឿងចក្រ ដើម្បីសម្រេចបាន ឬលើសពីផែនការដែលបានកំណត់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top