• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យតេតសហគមន៍ - "និទាឃរដូវស្រុកកំណើត" នៅប្រទេសចិន

នៅក្នុងជំនួបនេះ ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានជម្រាបអំពីសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ វឌ្ឍនភាពថ្មីៗក្នុង ទំនាក់ទំនងវៀតណាម-ចិន ជាពិសេសគឺសមិទ្ធិផលជាក់ស្ដែង និងសម្បូរបែបដែល សម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកាលពីឆ្នាំមុន។
សហគមន៍ជនវៀតណាមនៅចិនថតរូបអនុស្សាវរីយ៍។ (រូបថត៖ VOV)
កាលពីថ្ងៃទី ១២ មករា នៅទីក្រុងប៉េកាំង (ប្រទេសចិន) ស្ថានទូតវៀតណាម ប្រចាំនៅចិនបានរៀបចំជំនួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសចិន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណី។ អញ្ជើញចូលរួមក្នុងជំនួបនេះ មានបងប្អូនអាណិកជន និងនិស្សិតវៀតណាមជា ច្រើន ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងប៉េកាំង។
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានជម្រាបអំពីសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ វឌ្ឍនភាពថ្មីៗក្នុង ទំនាក់ទំនងវៀតណាម-ចិន ជាពិសេសគឺសមិទ្ធិផលជាក់ស្ដែង និងសម្បូរបែបដែល សម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកាលពីឆ្នាំមុន។
ថ្លែងមតិក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅចិនបានសម្តែងជំនឿ ជាក់លើការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងមិត្តភាពវៀតណាម-ចិន ព្រមទាំងកោតសរសើរចំពោះព្រឹត្តិការណ៍ជួបប្រាស្រ័យសហគមន៍ ក្នុងឱកាសបុណ្យ តេត ដោយចាត់ទុកថា នេះជាឱកាសដើម្បីបងប្អូនជនរួមជាតិនឹករលឹកដល់មាតុភូមិ និងវប្បធម៌ប្រពៃណីជាតិ។ អ្នកស្រី Doan Thu Quynh ជនវៀតណាមម្នាក់នៅទីក្រុង ប៉េកាំងបាននិយាយថា៖ "ខ្ញុំបានរស់នៅក្នុងទីក្រុងប៉េកាំងអស់រយៈពេល ១៣ ឆ្នាំហើយ។ នេះជាឆ្នាំទី ១២ ដែលខ្ញុំបានចូលរួមកម្មវិធីបុណ្យតេតសហគមន៍។ ជារៀងរាល់ឆ្នាំនៅពេលខ្ញុំមក ស្ថានទូតដើម្បីចូលរួមកម្មវិធីនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដោយបានជួប បងប្អូន ក៏ដូចជានិស្សិតវៀតណាមជាច្រើនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅ ទីក្រុងប៉េកាំង។ ខ្ញុំមានបំណងថា នៅឆ្នាំក្រោយៗទៀត ខ្ញុំនឹងបន្តចូលរួមបុណ្យតេតដ៏កក់ក្ដៅនេះ ដើម្បីនឹករលឹកដល់ស្រុកកំណើត ឬសគល់ និងមាតុភូមិវៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top