• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យចូលឆ្នាំថ្មីនៃសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា

នាល្ងាចថ្ងៃទី៣០ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) បានរៀបចំកម្មវិធីជួបសំណេះសំណាល “និទាឃរដូវនៃស្រុកកំណើត” ដោយនាំមកបុណ្យចូលឆ្នាំថ្មីដល់សហគមន៍អាណិកជនវៀតណាម ដែលរស់នៅ ធ្វើការ និងធ្វើអាជីវកម្មនៅតំបន់ភាគពាយ័ព្យ និងនិរតីនៃប្រទេសកម្ពុជា។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Thanh Van អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ទំនាក់ទំនងវៀតណាម-កម្ពុជា បន្តត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។ សកម្មភាពរបស់សាខាសមាគមខ្មែរ-វៀតណាម ក្នុងខេត្តទាំង៧ ភាគពាយ័ព្យនៃប្រទេសកម្ពុជា ក៏ត្រូវបានរៀបចំយ៉ាងល្អប្រសើរ ប្រជាជនមានស្មារតីស្រលាញ់គ្នា សាមគ្គីភាព ជួយគ្នាទៅវិញទៅមក ជម្នះរាល់ការលំបាក  ជីវភាពកាន់តែល្អប្រសើរឡើង  និងសម្លឹងឆ្ពោះទៅមាតុភូមិជានិច្ចកាល។ អង្គភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មក្នុងតំបន់ ជាពិសេសសាខា Metfone នៅតាមបណ្តាខេត្ត តែងតែរួមដំណើរជាមួយស្ថានអគ្គកុងស៊ុលក្នុងសកម្មភាពជួយឧបត្ថម្ភសហគមន៍។

តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា អបអរសាទរស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤ (រូបថត៖ vnanet.vn)

លោក Nguyen Thanh Van បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនក្នុងប្រទេស តែងតែចាត់ទុកជនរួមជាតិវៀតណាមនៅក្រៅប្រទេសជាចំណែកមិនអាចកាត់ផ្តាច់បានរបស់ប្រជាជាតិវៀតណាម ជាពិសេសអាណិកជនវៀតណាមនៅកម្ពុជានិយាយរួម និងអាណិកជនវៀតណាមក្នុងតំបន់ភាគពាយ័ព្យ និយាយដោយឡែក តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនទាំងមូលក្នុងប្រទេស ក៏ដូចជាសហគមន៍អាណិកជនវៀតណាមនៅក្រៅប្រទេស។  លោក Nguyen Thanh Van សង្ឃឹមថា ក្នុងរយៈពេលខាងមុខ អាណិកជនវៀតណាមនឹងគោរពតាមច្បាប់របស់កម្ពុជា និងបទប្បញ្ញត្តិរបស់អាជ្ញាធរមូលដ្ឋានបានល្អ; ខិតខំប្រឹងប្រែងពុះពារការលំបាក; យកចិត្តទុកដាក់លើការសិក្សារបស់កូនៗ; លើកតម្កើងប្រពៃណីសាមគ្គីភាព រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍរបស់ទំនាក់ទំនងសហប្រតិបត្តិការ​វៀតណាម​-កម្ពុជា​។


កម្មវិធី “និទាឃរដូវនៃស្រុកកំណើត” នៅទីក្រុងព្រះសីហនុ ក៏ត្រូវបានរៀបចំឡើងនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុផងដែរ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីភ្ញៀវក្នុងស្រុក អាណិកជនវៀតណាមដែលរស់នៅ និងធ្វើការក្នុងខេត្តចំនួន ៦ ភាគនិរតីនៃប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ។

ចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល “និទាឃរដូវនៃស្រុកកំណើត” ដើម្បីស្វាគមន៍និទាឃរដូវថ្មី ឆ្នាំ២០២៤ ភ្ញៀវនិងអាណិកជន វៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា មានឱកាសស្តាប់បទភ្លេងវៀតណាមអំពីនិទាឃរដូវ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ព្រមទាំងរីករាយជាមួយរសជាតិដ៏សម្បូរបែបនៃម្ហូបប្រពៃណីរបស់ជាតិ ហើយរួមគ្នាស្វាគមន៍និទាឃរដូវថ្មីនៅប្រទេសវៀតណាម និងមាតុភូមិទីពីររបស់ពួកគេគឺប្រទេសកម្ពុជា៕

កាសែត​កងទ័ព​ប្រជាជន​វៀតណាម

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top