• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុគ្គល និងសមូហភាពចំនួន ១៦ ទទួលបានពានរង្វាន់រុងរឿងវៀតណាម

រុងរឿងវៀតណាមគឺជាឱកាសសម្រាប់មនុស្សគ្រប់រូប ពោលគឺទាំងប្រជាជនសាមញ្ញ យុវជនពិការ ពលករ ដែលធ្វើការផ្ទាល់ជាមួយម៉ាស៊ីន នៅរោងចក្រ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់ពួកគេ យើងឃើញថាពួកគេពិតជាសក្តិសមនឹងពានរង្វាន់នេះណាស់។
សន្និសីទកាសែតនាថ្ងៃទី ១ ឧសភា នៅទីក្រុងហាណូយ

បុគ្គល និងសមូហភាពគំរូចំនួន ១៦ តំណាងឲ្យ ឆន្ទៈ សេចក្តីប្រាថ្នាឈានឡើង ជំនះពុះពារលើការលំបាក ត្រៀមខ្លួនជាស្រេចលះបង់ ដើម្បីជីវភាពរស់នៅរបស់សហគមន៍នឹងទទួលបានពានរង្វាន់រុងរឿងវៀតណាមឆ្នាំ ២០២៣ នាថ្ងៃទី ៤ ឧសភាខាងមុខ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១ ឧសភា នៅទីក្រុងហាណូយ លោក Ngo Duy Hieu អនុប្រធានសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា “បុគ្គល និងសមូហភាពទាំងនេះស្ថិតក្នុងមុខតំណែង និងវិស័យផ្សេងៗគ្នា ប៉ុន្តែពួកគេសុទ្ធតែជាគំរូឆ្នើមលើវិស័យនានា។ រុងរឿងវៀតណាមគឺជាឱកាសសម្រាប់មនុស្សគ្រប់រូប ពោលគឺទាំងប្រជាជនសាមញ្ញ យុវជនពិការ ពលករ ដែលធ្វើការផ្ទាល់ជាមួយម៉ាស៊ីន នៅរោងចក្រ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់ពួកគេ យើងឃើញថាពួកគេពិតជាសក្តិសមនឹងពានរង្វាន់នេះណាស់”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top