• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទសម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦

នៅរសៀលថ្ងៃទី២៤ ខែសីហា នៅទីក្រុងហាណូយ សម័យប្រជុំវិសាមញ្ញលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានពិទបញ្ចប់បន្ទាប់ពីកិច្ច​ប្រជុំចំនួន​ពីរលើក ក្នុង​រយៈពេល​ ១៧ថ្ងៃធ្វើការ។ ពិធីបិទត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម។
លោកប្រធានរដ្ឋសភា ជិន ថាញ់មិន ថ្លែងសុន្ទរកថាបិទសម័យប្រជុំវិសាមញ្ញលើកដំបូង នៃរដ្ឋសភានីតិកាលទី១៦។ រូបថត៖ Doan Tan/VNA

ដោយភារកិច្ចស្នូលគឺការងារនីតិបញ្ញត្តិ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិតាមតម្រូវការជាក់ស្តែង សម័យប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយ ស្មារតីសកម្ម សកម្មភាពដ៏ម៉ឺងម៉ាត់ និងជាក់ស្តែងរបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នដទៃទៀត ក្នុងការបង្កើតនិងអនុវត្តជាបន្ទាន់នូវ​គោល​គារណ៍ របស់បក្ស បំពេញតាមតម្រូវការនិងសេចក្តីប្រាថ្នារបស់ប្រជាជននិងអាជីវកម្មដោយមិនពន្យារពេល ឬខកខានឱកាសសម្រាប់ការអភិវឌ្ឍ​ប្រទេស​ជាតិ។ នៅក្នុងសុន្ទរកថាបិទសម័យប្រជុំ ប្រធានរដ្ឋសភាលោក ជិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖

“នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានអនុម័តលើ​ច្បាប់ចំនួន ១៥ សេចក្តីសម្រេច​ចិត្ត​លើ​បទដ្ឋានច្បាប់ចំនួន ៦ និងបានផ្តល់យោបល់ជាលើ​ក​ដំបូងលើសេចក្តីព្រាងច្បាប់ចំនួន ៧ ផ្សេងទៀត ដើម្បីដោះស្រាយយ៉ាងទាន់ពេលវេលានូវ​​ការលំបាកនិងឧបសគ្គ​ជាក់​ស្តែង បន្តកែលម្អក្របខ័ណ្ឌស្ថាប័ន ជំរុញវិមជ្ឈការនិងវិសហ​មជ្ឈការ កាត់បន្ថយនីតិវិធីរដ្ឋបាល លុបបំបាត់ឧបសគ្គ ដោះសោធនធាន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននិងអាជីវកម្ម ក៏ដូចជាលើក​កម្ពស់សុពលភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ​ផងដែរ​។ រដ្ឋសភាបានពិចារណានិង​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​សំខាន់ៗចំនួន ៧ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ បើកចេញ​បរិយាកាសអភិវឌ្ឍន៍ថ្មី ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខថាមពល ការអភិវឌ្ឍទីក្រុង កែលម្អប្រសិទ្ធភាព​នៃការប្រើប្រាស់ធនធានអភិវឌ្ឍន៍ និងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់​។ ដើម្បីធានាថា ការសម្រេចចិត្តរបស់រដ្ឋសភាត្រូវបាន​អនុវត្តន៍​នៅក្នុង​​ជីវភាពជាក់ស្តែង​​យ៉ាងឆាប់​រហ័ស ការងាររៀបចំត្រូវ​ការអនុវត្តដោយ​សមកាលកម្ម ឆាប់រហ័ស និងជាប្រព័ន្ធ​។ សូម​ស្នើឱ្យរដ្ឋាភិបាល ក្រសួង វិស័យ និងមូលដ្ឋាននានា ចេញឯកសារពាក់ព័ន្ធទាំងអស់នៅក្នុងសមត្ថកិច្ចរបស់ខ្លួន និងរៀបចំលក្ខខណ្ឌចាំបាច់សម្រាប់ការអនុវត្តច្បាប់និងសេចក្តីសម្រេចចិត្ត​ ចាប់តាំង​ពី​ចូលជាធរមាន។​»​​

មុននឹងពិធីបិទសម័យប្រជុំ រដ្ឋសភាបានបោះឆ្នោតអនុម័តលើ​សេចក្តីសម្រេចចិត្ត​ស្តីពីគោលនយោបាយវិនិយោគសម្រាប់កម្មវិធីគោលដៅជាតិអភិវឌ្ឍវប្បធម៌-សង្គម តំបន់ជនបទ តំបន់ជនជាតិភាគតិច និងតំបន់ព្រៃ​ភ្នំ​ ដំណាក់កាល២០២៦-២០៣៥ ដោយ​មានធនធានសរុបជាង ៨០០ ពាន់ពាន់លានដុង (ជាង ៣០,៥ ពាន់លានដុល្លារអាមេរិក) និងបានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្ត​ស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងពន្ធលើប្រាក់ចំណូល​សាជីវកម្មសម្រាប់បុគ្គល និងអាជីវកម្ម​៕​

តាម​ vovworld.vn/km-KH

លោក​​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ

លោក​​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ

នា​ព្រឹកថ្ងៃទី ២៤ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម បានទទួលជួបលោក Patrick Achi ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ (Côte d’Ivoire) ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហា។

Top