អញ្ជើញចូលរួមសម័យប្រជុំបិទ
មានប្រធានរដ្ឋលោក To Lam, នាយករដ្ឋមន្ត្រី លោក Pham Minh
Chinh ប្រធានរដ្ឋសភាលោក Tran Thanh Man និងសមាជិក
សមាជិកា សភានីតិកាលទី១៥។
ថ្លែងមតិបិទសម័យប្រជុំ
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី៧
នៃរដ្ឋសភានីតិកាលទី១៥ សម្រេចបានជោគជ័យយ៉ាងល្អប្រសើរ។
នេះជាសម័យប្រជុំដែលមានចំនួនការងារច្បាប់ច្រើនបំផុតចាប់តាំងពីដើមអាណត្តិមក។
រាល់គម្រោងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចដែលបានលើកមកជូនរដ្ឋសភាពិចារណា
និងអនុម័តក្នុងសម័យប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យជាច្រើន។ ជាមួយនឹងអត្រាគាំទ្រខ្ពស់
រដ្ឋសភាបានបោះឆ្នោតអនុម័តច្បាប់ចំនួន ១១; ពិចារណា
និងអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២១ ក្នុងនោះមានសេចក្តីសម្រេចចិត្តគតិយុត្តិ
ចំនួន៣ ផងដែរ។
“រដ្ឋសភាស្នើដល់រដ្ឋាភិបាល ស្ថាប័នរដ្ឋសភា តុលាការប្រជាជនកំពូល
អយ្យយការណ៍ប្រជាជនកំពូល និងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តោតការយកចិត្តទុកដាក់លើទិសដៅ
និងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ប្រកបដោយប្រសិទ្ធភាពរាល់ច្បាប់និងសេចក្តីសម្រេចចិត្តដែលទើបត្រូវបានអង្គប្រជុំនៃសម័យប្រជុំលើកទី៧
អនុម័ត ដើម្បីបំពេញតម្រូវការ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ
សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ស្នើឱ្យស្ថាប័នពាក់ព័ន្ធ
និងប្រតិភូរដ្ឋសភាបន្តស្រាវជ្រាវ យ៉ាងសកម្ម និងបន្ទាន់នូវខ្លឹមសារ
ដែលនឹងដាក់ជូនរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តក្នុងសម័យប្រជុំលើកទី៨ នាពេលខាងមុខ”។
នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា។
អំពីការងារកម្មាភិបាល
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានវាយតម្លៃថា៖ “ការងារកម្មាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិរបស់បក្ស
និងច្បាប់រដ្ឋ។ រដ្ឋសភាបានដំណើរការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋ ប្រធានរដ្ឋសភា
អនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
អនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រី; រដ្ឋមន្ត្រីក្រសួងនគរបាល;
អនុម័តលើសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ
និងចាត់ចែងការងារបុគ្គលិកផ្សេងទៀតតាមសិទ្ធិអំណាច
ហើយសម្រេចបាននូវការឯកភាពខ្ពស់ពីសមាជិកសមាជិការសភាផងដែរ”។
យោងតាមប្រធានរដ្ឋសភា
លោក Tran Thanh Man ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចនៃអាណត្តិឆ្នាំ
២០២១-២០២៦ ទាំងមូល។ ដោយមានទំនុកចិត្តថ្មី សន្ទុះថ្មី កម្លាំងចិត្តថ្មី
ប្រធានរដ្ឋសភាលោក Tran Thanh Man ជឿជាក់ថា
វៀតណាមនឹងជំនះការលំបាក និងបញ្ហាប្រឈមនានា ព្រមទាំងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមខ្ពស់បំផុតក្នុងឆ្នាំ
២០២៤ រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣
របស់បក្ស៕