• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទមហោស្រពវប្បធម៌លើកទី៤ ឆ្នាំ ២០២៣ នៃក្រុមជនជាតិភាគកណ្តាលវៀតណាម ឆ្នាំ២០២៣

នាយប់ថ្ងៃទី១០ ខែកញ្ញា នៅខេត្ត Binh Dinh ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh រៀបចំពិធីបិទមហោស្រពវប្បធម៌ជនជាតិភាគកណ្តាល លើកទី៤ ឆ្នាំ២០២៣។
ការសម្តែងសិល្បៈក្នុងពិធីបិទ (រូបថត៖ VNA)

ក្នុងព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា) សិប្បករ អត្តពលិក និងតារាសម្ដែងជាង ៨០០ នាក់មកពីគណៈប្រតិភូនៃខេត្ត-ក្រុងភាគកណ្តាលបានចូលរួមប្រកួតកីឡា និងចូលរួមក្នុងពិធីបុណ្យនេះ។ លោក Ta Xuan Chanh ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Binh Dinh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំមហោស្រពជនជាតិភាគកណ្តាល លើកទី ៤ ឆ្នាំ ២០២៣ បានឲ្យដឹងថា៖ “សម្រាប់ក្រុមជនជាតិភាគតិច នេះគឺជាការផ្លាស់ប្តូរវប្បធម៌ដ៏មានអត្ថន័យ និងមានអត្ថប្រប្រយោជន៍។ រាល់សកម្មភាពវប្បធម៌ដែលបានបង្ហាញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅទីក្រុង Binh Dinh បានបង្ហាញពីស្មារតី និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិនៅតំបន់ភាគកណ្តាល។ អាស្រ័យហេតុនេះបង្ហាញពីសាមគ្គីភាព និងការចងសម្ព័ន្ធមេត្រីភាព ក៏ដូចជាការរួមដៃគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ដើម្បីការអភិវឌ្ឍរួមនៃបណ្តាខេត្តភាគកណ្តាល”។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានប្រគល់មេដាយមាស ប្រាក់ និងសំរឹទ្ធចំនួន ៤១ ឈុត ដល់ក្រុម និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងព្រឹត្តិការណ៍ប្រកួតនានា។ អង្គភាពចំនួន ៥ ដែលមានសមិទ្ធិផលល្អក្នុងការប្រកួតកីឡា បានទទួលទង់ក្រុមដែលគណៈកម្មាធិការរៀបចំកម្មវិធីប្រគល់ជូនរួមមាន៖ Thua Thien Hue, Quang Nam, Quang Ngai, Ninh Thuan, Binh Dinh៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top