• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាមអំពីការងារបង្ក្រាបគ្រឿងញៀនលើកទី១៨


 ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VOV) 
 

កិច្ចប្រជុំ​ត្រី​ភាគីថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាមអំពីកិច្ចសហប្រតិបតិ្តការ ក្នុងការងារបង្ក្រា​បគ្រឿង​ញៀន​លើក​ទី​១៨ ទើបតែបានបិទបញ្ចប់នាព្រឹកថ្ងៃទី១២ ខែកញ្ញា។
 
ថ្លែង​មតិ​បូកសរុបកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Le Quy Vuong បានអោយដឹងថា អង្គ​ប្រជុំ​បានចែករំលែកការព្រួយបារម្ភចំពោះស្ថាន ភាពផលិត ជួញដូរ និងដឹកជញ្ជូន​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់​ ជាពិសេសគឺ គ្រឿងញៀនសំយោគនិងសារធាតុចិត្តសាស្ត្រថ្មីៗ។ តាមលោក Le Quy Vuong បាន​ចាត់​ទុក​ថា​ ​ស្ថានភាពនេះទាមទារអោយបណ្ដាភាគីត្រូវតែបង្កើនកិច្ចសហ ប្រ​តិ បតិ្តការ​ហើយ​ផ្ដោត​ទៅលើ​ការ​បញ្ជា​ណែនាំ​​យ៉ាង​ខ្លាំងក្លាចំពោះការអនុវត្ត ដំណោះស្រាយដ៏សមស្របនិងប្រកបដោយប្រសិទ្ធភាព សំដៅ​បង្ក្រាប​បទ​ល្មើស​ គ្រឿងញៀននៅប្រទេសនីមួយៗក៏ដូចជានៅក្នុងតំបន់ផងដែរ។ លោក Le Quy Vuong បាន​សង្កត់​ធ្ងន់​ថា៖​
 ​
“យើង​នឹងបន្តផ្ដោតសំខាន់ទៅលើការបញ្ជាណែនាំអោយបង្កើនការចែករំ លែកព័ត៌មាន ផ្លាស់ប្ដូរបទពិសោធន៍ លើក​កំពស់​ប្រសិទ្ធភាពនៃវិធានការគ្រប់ គ្រងព្រំដែន។ ក្រៅពីនោះ អនុវត្តការល្បាត ត្រួតពិនិត្យ កសាងសំណុំ​រឿង​បង្ក្រាប​ រួម សហការគ្នាបញ្ជាក់អត្តសញ្ញាណនិងរកចាបខ្លួនមុខសញ្ញាដែលត្រូវរកចាប់  លើកកំពស់ប្រ​សិទ្ធភាព​ធ្វើសកម្មភាព​របស់ការិយា​ល័យទំនាក់ទំនងព្រំដែ​ន (BLO) ពិចារណាបង្កើត​ការិយាល័យ​ទំនាក់​ទំនង​ថ្មីនៅ​តំបន់​ព្រំដែនរួមនៃប្រទេស ទាំងបីដែ​លមានគ្រោះអាសន្នខ្ពស់អំពីបទល្មើសគ្រឿង​ញៀន​។ នេះជាទិសដៅ និងអាទិភាព​សំខាន់ៗ សំដៅនាំទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងបី បន្តរីកចម្រើនយ៉ាងស៊ីជំរៅ ប្រកបដោយ​ប្រសិទ្ធភាព ឆ្លើយតបនឹងសំណូមពរនៃ ​ការងារបង្ក្រាបគ្រឿងញៀននាបច្ចុប្បន្ន​”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top