• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទកម្មវិធីជួបប្រាស្រ័យវប្បធម៌ហួយអាន - ជប៉ុនលើកទី២០

នាយប់ថ្ងៃទី ៤ សីហា នៅទីក្រុង ហូយអាន ខេត្តក្វាង ណាមបានប្រព្រឹត្តទៅពិធីបិទកម្មវីធីជួបប្រាស្រ័យវប្បធម៌ហូយអាន- ជប៉ុនលើកទី ២០ ឆ្នាំ ២០២៤។
ការសម្តែងសិល្បៈដែលបង្កប់ដោយពណ៌វប្បធម៌ហូយអាន - ជប៉ុន (រូបថត៖ VOV)

 

សកម្មភាពជាច្រើនក្នុងរយៈពេល ៣ ថ្ងៃនៃកម្មវិធី (ថ្ងៃទី ២ - ៤ សីហា) បានបន្សល់ទុកនូវសញ្ញាសម្គាល់ដោយឡែក និងជាផលិតផលវប្បធម៌និងទេសចរណ៍ដ៏វិសេសវិសាលរបស់មូលដ្ឋាន។

កម្មវិធីជួបប្រាស្រ័យវប្បធម៌ហូយអាន-ជប៉ុនលើកនេះមានការចូលរួមរបស់អ្នកនយោបាយ តំណាងអង្គការរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ពាណិជ្ជករ សិល្បករ សិប្បការិនី និងអត្តពលិកជាច្រើននាក់មកពីជប៉ុន សហគមន៍ជនជប៉ុនដែលកំពុងរស់នៅវៀតណាម ព្រមទាំងប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ថ្លែងមតិក្នុងពិធីបិទ លោក ង្វៀន វ៉ាន់ សឺន ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូយអានបានសង្កត់ធ្ងន់ថា៖ “ព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ហូយអាន-ជប៉ុនបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅជាច្រើន ហើយកាន់តែទទួលបានការចាប់អារម្មណ៍ពីមូលដ្ឋាន អង្គការ និងបុគ្គលជាច្រើនមកពីប្រទេសជប៉ុន និងវៀតណាម។ តាមរយៈព្រឹត្តិការណ៍នេះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នា ពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងមានអត្ថន័យរវាងប្រជាជនទាំងពីរ; ផ្ញើសារនៃមិត្តភាពរឹងមាំ ជំនះរាល់ឧបសគ្គ និងការលំបាក ដើម្បីរួមគ្នាឆ្ពោះទៅអនាគត”។

ក្នុងក្របខ័ណ្ឌនៃពិធីបិទក៏មានកម្មវិធីសិល្បៈ "លាមិត្ត" បិទព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ហូយអាន-ជប៉ុន លើកទី ២០ ឆ្នាំ ២០២៤៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅរដ្ឋធានីហាណូយ

មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅរដ្ឋធានីហាណូយ

ដោយមានបាវចនាថា "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ទម្លុះទម្លាយ - អភិវឌ្ឍន៍" មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦។

Top