• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣៖ ក្រុមនារីវៀតណាមទទួលបានរបបពិសេសពី FIFA

នៅសល់មិនដល់មួយសប្តាហ៍ទៀតនោះទេ ការប្រកួតវគ្គចុងក្រោយនៃការប្រកួតបាល់ទាត់នារីពិភពលោក ២០២៣ - World Cup នារី ២០២៣ នឹងចាប់ផ្តើមជាផ្លូវការនៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី។ នេះនឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដ៏ពិសេសមួយសម្រាប់ក្រុមនារី និងអ្នកគាំទ្រវៀតណាម។
ក្រុមនារីវៀតណាមបានធ្វើការហ្វឹកហាត់នាព្រឹកថ្ងៃទី១៥ កក្កដា នៅប្រទេសនូវែលសេឡង់ (រូបថត៖ VFF)

ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កូនក្រុមរបស់គ្រូបង្វឹក Mai Duc Chung នឹងទទួលបានរបបថែទាំពិសេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជាផ្លូវការ សម្រាប់ក្រុមដែលចូលរួមការប្រកួតបាល់ទាត់នារីពិភពលោក ឆ្នាំ ២០២៣។ មុននោះ ចាប់ពីថ្ងៃទី ១៣ ខែកក្កដា FIFA ក៏បានផ្តល់ឧបករណ៍ជំនួយការហ្វឹកហាត់ រួមមានធុងទឹកកក ដបទឹក ថង់ទុកឧបករណ៍ហ្វឹកហាត់ បាល់ប្រកួត តែមប្រកួតលើសំលៀកបំពាក់ប្រកួតរបស់កីឡាការិនី។

ទាំងនេះនឹងជាការលើកទឹកចិត្តធំមួយដើម្បីជួយក្រុមទាំងមូលឱ្យខិតខំដើម្បីសម្រេចបានលទ្ធផលល្អបំផុតក្នុងការប្រកួត World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នាថ្ងៃទី ២២ ខែកក្កដា ក្រុមនារីវៀតណាមបានប្រកួតដំបូងជាមួយក្រុមនារីអាមេរិក ដែលជាម្ចាស់ជើងឯកពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

Top