• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយាកាសបំពេញការងារដ៏មមាញឹកនាដើមឆ្នាំនៅតាមគម្រោងសំខាន់ៗ

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ឆ្នាំ ២០២៦ គម្រោងសំខាន់ៗ ជាច្រើនទូទាំងប្រទេសនៅតែរក្សាល្បឿនសាងសង់យ៉ាងឆាប់រហ័ស ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ម្ចាស់វិនិយោគ និងអ្នកម៉ៅការ ដើម្បីធានាបាននូវវឌ្ឍនភាពនៃគម្រោងសំខាន់ៗ នៅក្នុងតំបន់រៀងៗខ្លួន។

ការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋានក្វាងទ្រី ។ រូបថត៖ ថាញ់ហៀវ/VOV ភាគកណ្តាល

នៅខេត្តក្វាងទ្រី វិស្វករ និងកម្មកររាប់រយនាក់ នៅតែស្ថិតនៅការដ្ឋានសាងសង់គម្រោងអាកាសយានដ្ឋានក្វាងទ្រី ដើម្បីធ្វើការពេញមួយថ្ងៃឈប់សម្រាកឆ្នាំថ្មី។ គម្រោងនេះលាតសន្ធឹងលើផ្ទៃដីជាង ២០០ ហិកតា ហើយកម្មករបែងចែការងារជាវេន ដើម្បីពន្លឿនវឌ្ឍនភាពនៃគម្រោង។ លោក ឡេ ឌឹក កាំ  ប្រធានក្រុមសំណង់និងរចនាសម្ព័ន្ធ ក្រុមហ៊ុនភាគហ៊ុនសំណង់មជ្ឈមណ្ឌលបានឲ្យដឹងថា៖ "អង្គភាពសំណង់របស់យើងធ្វើការពេញម៉ោងអាហារថ្ងៃត្រង់ ញ៉ាំអាហារ និងសម្រាកនៅការដ្ឋានសំណង់ ហើយអាចធ្វើការថែមម៉ោងរហូតដល់ម៉ោង ១១ យប់។ យើងធ្វើការជាវេនជាបន្តបន្ទាប់ក្នុងពេលថ្ងៃ ហើយសូម្បីតែនៅថ្ងៃឈប់សម្រាក និងបុណ្យតេត  យើងក៏ប្តេជ្ញាធ្វើការដោយមិនសម្រាកដែរ ដោយខិតខំធានាថា គម្រោងត្រូវបានបង្ហើយតាមកាលវិភាគ"។

ការដ្ឋានសាងសង់ស្ពាន Nhat Le ៣ (រូបថត៖ ថាញ់ហៀវ/VOV ភាគកណ្តាល)

នៅតាមក្នុងការដ្ឋានសាងសង់ផ្លូវរត់លេខ ២ នៅអាកាសយានដ្ឋាន Phu Cat ក្នុងខេត្តយ៉ាឡាយ បរិយាកាសនៅតែមានភាពមមាញឹក។ ម៉ាស៊ីនជីកដី រថយន្តដឹកដី និងម៉ាស៊ីនលាយបេតុងដំណើរការជាបន្តបន្ទាប់ ដោយមានកម្មករ និងវិស្វកររាប់រយនាក់តាមដានយ៉ាងដិតដល់នូវចំណុច សាងសង់នីមួយៗ ដែលបង្កើតការចាប់ផ្តើមដ៏រីករាយដល់ឆ្នាំនេះ នៅក្នុងការដ្ឋានសាងសង់អាកាសចរណ៍ដ៏សំខាន់នេះក្នុងខេត្តយ៉ាឡាយផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

នៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦ រថយន្តដឹកទំនិញជិត ១.២០០ គ្រឿង ត្រូវបានចរាចឆ្លងដែន តាមរយៈគយនៅច្រកព្រំដែនក្នុងខេត្តឡាងសឺន។ ក្នុងចំណោមនេះ បរិមាណសរុបនៃផលិតផលកសិកម្មនាំចេញមានប្រហែលជាង ៣.៧០០ តោន និងនាំចូលប្រហែល ៣.៣០០ តោន។ សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនបានដំណើរការយ៉ាងរលូន និងស្ថិរភាព។

Top