• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយាកាសបុណ្យណូអែលដ៏អ៊ូអរនៅទូទាំងប្រទេស

នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនទូទាំងប្រទេស និងនៅតាមព្រះសហគមន៍កាតូលិកនានា បានប្រារព្ធពិធីបុណ្យណូអែលឆ្នាំ ២០២៥ ក្នុងបរិយាកាសរីករាយ សាមគ្គីភាព ការចែករំលែក និងមានជំនឿជាក់ក្នុងជីវិត។
ប្រជាជនកាន់សាសនាកាតូលិកបានប្រមូលផ្តុំគ្នានៅព្រះវិហារ Ham Long ទីក្រុងហាណូយ ដើម្បីអំណរបុណ្យណូអែល។ រូបថត៖ VOV

នៅទីក្រុងហាណូយ ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅព្រះវិហារធំ ព្រះវិហារ Ham Long ព្រះវិហារ Cua Bac... និងតាមខ្សែផ្លូវកណ្តាលទីក្រុង ដើម្បីអំណរបុណ្យណូអែលឆ្នាំ ២០២៥។ មិនត្រឹមតែអ្នកកាន់សាសនាកាតូលិកដែលទន្ទឹងរង់ចាំទិវាបុណ្យនេះប៉ុណ្ណោះទេ ប៉ុន្តែមនុស្សជាច្រើនក៏បានយកចិត្តទុកដាក់ចំពោះបុណ្យណូអែល និងចំណាយពេលជាមួយក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតផងដែរ។

នាយប់ថ្ងៃទី ២៤ ខែធ្នូ បរិយាកាសបុណ្យណូអែលបានរីករាលដាលពាសពេញដងផ្លូវ តំបន់លំនៅដ្ឋាន និងកន្លែងប្រជុំជីវភាពសហគមន៍នៃទីក្រុងដាណាង។ ពីកណ្តាលទីក្រុង ពណ៌ក្រហមនិងព៌ណបៃតងនៃភ្លើងតុបតែង និងដើមឈើណូអែល បានបង្កើតជារដូវបុណ្យណូអែលដ៏កក់ក្តៅ សុខសាន្ត និងពោពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ។

ទន្ទឹមនឹងនោះ នៅក្នុងឃុំ Tuy An Dong ខេត្តដាក់ឡាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ប្រហែលមួយខែមុន បរិយាកាសបុណ្យណូអែលក៏មានវត្តមានរួចហើយ។ ព្រះវិហារ Mang Lang ត្រូវបានតុបតែងដើម្បីស្វាគមន៍អ្នកកាន់សាសនានិងអ្នកទេសចរក្នុងឱកាសបុណ្យណូអែលនេះ។ នេះក៏ជាពេលវេលាសម្រាប់ប្រជាជននៅទីនេះ រំលឹកឡើងវិញនូវជំនឿជាក់ និងស្ដារលំនឹងជីវិតឡើងវិញជាបណ្ដើរៗ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ។

នាយប់ថ្ងៃដដែល នៅទីក្រុងហូជីមិញ ខ្សែផ្លូវនិងតំបន់លំនៅដ្ឋានជាច្រើនត្រូវបានតុបតែងលម្អដោយពណ៌ចម្រុះនៃបុណ្យណូអែល។ ក្រៅពីកន្លែងលេងកម្សាន្តសាធារណៈ តំបន់ព្រះវិហារដូចជាព្រះវិហារ Notre Dame ព្រះវិហារ Tan Dinh និងព្រះវិហារ Mac-Ti-Nho... ក៏បានក្លាយជាចំណុចកណ្តាលនៅរាត្រី បុណ្យណូអែលផងដែរ។

នាប៉ុន្មានឆ្នាំថ្មីៗនេះ នៅវៀតណាម បុណ្យណូអែលមិនត្រឹមតែជាទិវាបុណ្យសម្រាប់អ្នកកាន់សាសនាកាតូលិកប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាទិវាបុណ្យរួមមួយ ដែលរួមចំណែកធ្វើឲ្យជីវភាពខាងស្មារតីរបស់សហគមន៍ សង្គមកាន់តែសម្បូរបែប៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top