• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បម្រែបម្រួលនៃ Covid-19 នៅប្រទេសជាច្រើន


 សកម្មភាពបញ្ជូនអ្នកជំងឺនៅអ៊ីរ៉ង់ (រូបថត IRNA / TTXVN)
 

ប្រទេស​ទុយ​នីស៊ីដែល​ជាប្រទេស​មួយផ្សេងទៀត​នៅទ្វីប​អាហ្វ្រិក បានផ្អាក់​ជាបណ្តោះអាសន្ននូវ​ការធ្វើដំណើរ​តាមសមុទ្រ​ទៅកាន់​ប្រទេសអ៊ីតាលីភាគខាងជើង សំដៅ​បន្ថយការរាតត្បាត​នៃ វីរុស SARS-CoV-2 ។
 
ក្រសួង​សុខាភិបាលអាហ្រ្វិកខាងត្បូងនាថ្ងៃទី៥ ខែមីនាបានប្រកាសថាប្រទេសនេះបានកត់សម្គាល់ករណីផ្ទុក វីរុស SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺ COVID-19 ជាលើកដំបូង។ អ្នកជំងឺភេទបុរស អាយុ ៣៨ ឆ្នាំ ដែល​ធ្លាប់​​រួមដំណើរជាមួយប្រពន្ធទៅប្រទេសអ៊ីតាលី។ ពួកគេជាមាជិកក្នុងក្រុមអ្នកទេសចរណ៍ទាំង ១០ នាក់ ដែល​បាន​ត្រឡប់​ទៅអាហ្វ្រិកខាងត្បូងវិញនាថ្ងៃទី ១ ខែមិនា ឆ្នាំ២០២០។
 
ទន្ទឹមនឹងនេះ ប្រទេសទុយ​នីស៊ីដែល​ជាប្រទេស​មួយ​ផ្សេង​ទៀត​នៅ​ទ្វីប​អាហ្វ្រិក​បាន​ផ្អាក់​ជា​បណ្តោះ​អាសន្ន​នូវការ​ធ្វើដំណើរតាមសមុទ្រទៅកាន់ប្រទេសអ៊ីតាលីភាគខាងជើង សំដៅបន្ថយការរាតត្បាតនៃ វីរុស SARS-CoV-2 ។
 
រដ្ឋ​​អំណាចទុយនីស៊ី កាលពីថ្ងៃទី៥ ខែមីនាបាន​សម្រេច​ចិត្តផ្អាក់​ជាបណ្តោះ​អាសន្ន​នូវការ​ធ្វើដំណើរ​តាម​ផ្លូវ​សមុទ្រ​ រវាងរដ្ឋធានី Tunis ជាមួយប្រទេសអ៊ីតាលីភាគខាងជើង ដើម្បបន្ថយការ រីករាលដាលនៃវីរុស SARS-CoV-2​ នៅក្នុងប្រទេស។
 
ក្នុងព្រឹត្តិការណ៍​ទាក់ទិនមួយទៀត ក្រសួងសុខាភិបាល និងបណ្តុះបណ្តាលវេជ្ជសាស្ត្រអ៊ីរ៉ង់ នាថ្ងៃទី ៥ ខែមិនា បានប្រកាសពី​ករណីផ្ទុក វីរុស SARS-CoV-2 ដែលបណ្ដាលឲ្យមានជំងឺ COVID-19 នៅប្រទេសនេះ កើនឡើង ៣ ៥១៣ នាក់  ដែល​ក្នុងនោះមាន ១០៧ នាក់ស្លាប់។
 
ជាមួយគ្នានេះ ​ប្រធានការិយាល័យសុខាភិបាល តំបន់ England លោក Chris Whitty កាលពីថ្ងៃទី ៥ ខែមីនាបាន​បញ្ជាក់ថា មានករណីស្លាប់ដំបូងនៅចក្រភពអង់គ្លេស ដោយសារ COVID-19។
 
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការទប់ស្កាត់ជំងឺរាតត្បាតកូរ៉េខាងត្បូង (KCDC) នាព្រឹកថ្ងៃទី ៦ ខែមិនា បានឲ្យដឹងថា ​មានករណីផ្ទុក វីរុស SARS-CoV-2 ចំនួន ៥១៨ នាក់បន្ថែម។ អាស្រ័យហេតុនេះ នាបច្ចុប្បន្នុ ករណីឆ្លង វីរុស​ SARS-CoV-2 នៅប្រទេសនេះគឺ ៦ ២៨៤ នាក់ ហើយមាន ៤២ នាក់ស្លាប់។
 
នៅប្រទេស​អ៊ីតាលី ដែលជាតំបន់ផ្ទុះជំងឺនៅអ៊ឺរ៉ុបនោះ នាថ្ងៃទី ៥ ខែមិនា ប្រទេសនេះបានកត់សម្គាល់ថា នាព្រឹក​ថ្ងៃទី ៥ ខែមិនា មានអ្នកស្លាប់សរុបចំនួន១៤៨ នាក់  ដែលក្នុងនោះមាន ៤១ ករណីឆ្លងថ្មី។ ទន្ទឹម​នឹង​នេះ ​មាន​ករណីឆ្លងមេរោគថ្បីចំនួន ៧៦៩ នាក់បន្ថែម ហើយមានករណីឆ្លងសរុបចំនួន ៣៨៥៨ នាក់។
 
ក្នុងពេល​នោះ ស៊ុយអែតបានកត់សម្គាល់ថា នាថ្ងៃទី ៥ ខែមិនា មានករណីឆ្លងមេរោគថ្មីចំនួន ៣០ នាក់បន្ថែម​ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់  ៩៤ ករណី។
 
នាថ្ងៃដដែល​ អេស្ប៉ាញបានកត់សម្គាល់ថា មានករណីឆ្លង វីរុស SARS-CoV-2 ចំនួន ១១ នាក់។ ទន្ទឹមនឹងនេះ​អាជ្ញាធរ​សុខាភិបាល​អូទ្រីសបានកត់សម្គាល់​ថា មានករណីឆ្លង វី​រុសថ្មីចំនួន ១៣ នាក់ប​ន្ថែម ដែល​ធ្វើឲ្យចំនួន​អ្នកឆ្លង​សរុប​នៅទូទាំង ប្រទេសកើនដល់  ៤​១ ករណីផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top