• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តបង្កើតបរិយាកាសសិក្សារៀនសូត្រភាសាវៀតណាមដ៏ទាក់ទាញសម្រាប់អាណិកជនជំនាន់វ័យក្មេង

ទន្ទឹមនឹងការងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ការងារលើកតម្កើងភាសាវៀតណាមក៏ត្រូវបានយកចិត្តទុកដាក់ជានិច្ច ហើយជាគោលការណ៍ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម។
សិក្ខាសាលាស្ដីពីការបូកសរុបការអនុវត្តផែនការលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសឆ្នាំ ២០២៣
 

នាព្រឹកថ្ងៃទី៨ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស នៃក្រសួងការបរទេសវៀតណាមបានបើកសិក្ខាសាលាស្ដីពីការបូកសរុបការអនុវត្តផែនការលើកតម្កើងភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសឆ្នាំ ២០២៣។

អញ្ជើញថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោកស្រី Le Thi Thu Hang បានចាត់ទុកថា ទន្ទឹមនឹងការងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ការងារលើកតម្កើងភាសាវៀតណាមក៏ត្រូវបានយកចិត្តទុកដាក់ជានិច្ច ហើយជាគោលការណ៍ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម៖ “សកម្មភាពលើកតម្កើងភាសាវៀតណាមកំពុងត្រូវបានអនុវត្តន៍ដោយព្រមៗគ្នាជាមួយទម្រង់ទ្រាយទូលំទូលាយទាងក្នុង និងក្រៅប្រទេស ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់សក្រសួង ស្ថាប័ន សហគ្រាស ជាពិសេសគឺរបស់ជនរួមជាតិនៅឯបរទេស ហើយក្លាយទៅជាព្រឹត្តិការណ៍ទាក់ទាញសហគមន៍ជនវៀតណាមនៅឯបរទេស ក៏ដូចជាជួយផ្សព្វផ្សាយរាល់តម្លៃដ៏ថ្លៃថ្លារបស់ភាសា និងវប្បធម៌ជាតិផងដែរ”។

ក្នុងសិក្ខាសាលានេះ ប្រតិភូបានមានប្រសាសន៍ថា ចាំបាច់ត្រូវបន្តបង្កើតបរិយាកាសសិក្សាដ៏ទាក់ទាញ សំបូរបែបអំពីខ្លឹមសារ និងទម្រង់ ធ្វើពិពិធកម្ម ផ្លាស់ប្ដូរកម្មវិធីសិក្សារៀនសូត្រភាសាវៀតណាម ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងរៀនភាសាវៀតណាម សមស្របទៅនឹងតម្រូវការរបស់តំបន់នីមួយៗផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top