• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តថែរក្សា ពូនជ្រុំ និងអភិវឌ្ឍន៍​ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា

នារសៀលថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជួបសវនាការជាមួយលោកស្រី Nguyen Thi Thanh ប្រធានគណៈកម្មាធិការកិច្ចការប្រតិភូ ចំណុះគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា; និងជួបធ្វើការជាមួយប្រធានសមាគមនារីវៀតណាម លោកស្រី Ha Thi Nga ផងដែរ។
 ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ (រូបថត៖ Phuong Hoa /TTXVN)  

នៅក្នុងជំនួបនេះ ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា លោកស្រី Nguyen Thi Thanh មានបំណងចង់ឲ្យ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បន្តយកចិត្តទុកដាក់ បញ្ជាណែនាំ និងបង្កលក្ខណៈងាយស្រួលសម្រាប់សមាគមមិត្តភាពទាំងពីរ សម្របសម្រួលគ្នារៀបចំសកម្មភាព អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា សំដៅរួមចំណែកបង្កើនការយោគយល់គ្នា ផ្សារភ្ជាប់ និងទំនុកទុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺប្រជាជននៅតាមតំបន់ព្រំដែន និងជំនាន់វ័យក្មេង។

  ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Ha Thi Nga ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ។ (រូបថត៖ Phuong Hoa /TTXVN)  

ក្នុងពេលជាមួយគ្នានោះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Ha Thi Nga បានសម្តែងក្តីសង្ឃឹមថា ប្រធានព្រឹទ្ធសភាកម្ពុជា នឹងគាំទ្រការជួបប្រាស្រ័យសហប្រតិបតិ្តការរវាងសមាជិកសភាស្ត្រី ថ្នាក់ដឹកនាំជាស្ត្រីនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីទាំងពីរ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍របស់ស្ត្រី ជាពិសេសនៅតំបន់ព្រំដែន; ព្រឹទ្ធសភាកម្ពុជា បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ជនវៀតណាមនៅកម្ពុជា ជួយបងប្អូនធ្វើសមាហរណកម្ម រក្សាស្ថិរភាពជីវភាពរស់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន សហគ្រាសវៀតណាមដែលកំពុងផលិតកម្ម និងធ្វើអាជីវកម្មនៅកម្ពុជា។ សមាគមនារីវៀតណាមត្រៀមខ្លួនជាស្រេច ស្វាគមន៍សមាជិកសភាស្ត្រី ថ្នាក់ដឹកនាំស្ត្រីកម្ពុជាមកទស្សនា ស្វែងយល់ចែករំលែកបទពិសោធន៍អំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។

Top