• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តជួសជុល កែលម្អស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា

ភាគីកម្ពុជាបន្តពិនិត្យបណ្ដាស្តូបមិត្តភាពវៀតណាម-កម្ពុជា ដែលបានសាងសង់នៅកម្ពុជា ប៉ុន្តែមិនទាន់បានជួសជុល កែលម្អ ហើយជូនដំណឹងទៅភាគីវៀតណាម។
  ទិដ្ឋភាពនៃកិច្ចប្រជុំ  

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ សីហា នៅទីក្រុងហូជីមិញ ក្រសួងការពារជាតិវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបើកសម័យប្រជុំលើកទី ៥ សំដៅបូកសរុបលទ្ធផលអនុវត្តន៍គម្រោងជួសជុលកែលម្អស្តូបមិត្តភាពវៀតណាម-កម្ពុជា។ នៅក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដឹកនាំពន្លឿនគម្រោងដែលកំពុងសាងសង់ ធានាគុណភាព និងប្រសិទ្ធភាព។ ភាគីកម្ពុជាបន្តពិនិត្យបណ្ដាស្តូបមិត្តភាពវៀតណាម-កម្ពុជា ដែលបានសាងសង់នៅកម្ពុជា ប៉ុន្តែមិនទាន់បានជួសជុល កែលម្អ ហើយជូនដំណឹងទៅភាគីវៀតណាម។ ហើយតាមនោះ លើកផែនការជួសជុល កែលម្អ អនុម័ត និងបញ្ជូនឯកសារទៅភាគីវៀតណាមដើម្បីវាយតម្លៃ និងឧបត្ថម្ភថវិកាសម្រាប់អនុវត្តន៍។ ភាគីទាំងពីរបានបន្តអះអាងថា ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា គឺជាសំណង់ប្រវត្តិសាស្ត្រ និងវប្បធម៌គំរូសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយចាំបាច់ត្រូវគ្រប់គ្រង ការពារយ៉ាងតឹងរឹង ព្រមទាំងពន្លឿនការកសាងកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្តីពីការគ្រប់គ្រង និងការពារសំណង់ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

យុះចំនួនពីរ Bualoi (ព្យុះលេខ ១០) និង Matmo (ព្យុះលេខ ១១) បានបោកបក់ជាប់ៗគ្នានៅតំបន់ភាគកណ្តាល និងភាគខាងជើងនៃប្រទេសវៀតណាមកាលពីដើមខែតុលា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ បណ្តាលឱ្យផ្ទះរាប់ពាន់ខ្នងត្រូវជន់លិចយ៉ាងជ្រៅ បណ្តាល ឱ្យមានការបាក់ដីធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាជន។

Top