• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បទពិសោធន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេរៀនមិនអាចកាត់ថ្លៃបានសម្រាប់បក្ស និងរដ្ឋឡាវ

បទពិសោធន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់បក្ស និងរដ្ឋឡាវ។ នេះគឺជាអារម្មណ៍ដ៏ជ្រាលជ្រៅរបស់អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly Sayasone នៅអំឡុងពេលអ្វើការជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong។
អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly Sayasone (រូបថត៖ VOV - ឡាវ)

ចែករំលែកជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅឡាវ នារសៀលថ្ងៃទី ២០ កក្កដា អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Chummaly Sayasone បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមិត្តជិតស្និទ្ធរបស់ប្រជាជនឡាវ។ មរណភាពរបស់លោកអគ្គលេខាបក្ស គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាប្រជាជនឡាវផងដែរ។ អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវបានសម្តែងការចាប់អារម្មណ៍ចំពោះអំឡុងពេល ដែលបានធ្វើការជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយអះអាងថា រូបលោកផ្ទាល់មិនត្រឹមតែបានរៀនសូត្រពីលោកអគ្គលេខាបក្សប៉ុណ្ណោះទេ ថែមទាំងបទពិសោធន៍របស់លោកអគ្គលេខាបក្សក៏ជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់បក្ស  និងរដ្ឋឡាវ ជាពិសេសក្នុងការកសាងបក្ស និងការបណ្តុះបណ្តាលកម្មាភិបាល៖

យើងបានធ្វើការជាមួយគ្នា និងពិភាក្សាគ្រប់បញ្ហា។ អ្វីដែលខ្ញុំចងចាំបំផុត ចាប់អារម្មណ៍និងរៀនសូត្របានច្រើនបំផុតគឺទស្សនៈលើការកសាងមូលដ្ឋាននយោបាយ និងការអភិវឌ្ឍជនបទថ្មី។ ប្រការនេះមានន័យថា ភាគីទាំងពីររបស់យើងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាមូលដ្ឋានដូចគ្នា ហើយមេរៀនរបស់វៀតណាម គឺឡាវអាចអនុវត្តន៍បាន។ ទាំងនោះជារឿងដែលខ្ញុំមិនអាចភ្លេចបានឡើយ

តាមលោក Chummaly Sayasone បរិបទនៃពិភពលោក និងស្ថានភាពក្នុងតំបន់នាពេលថ្មីៗនេះមានបញ្ហាស្មុគស្មាញជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong វៀតណាមបានជំនះរាល់ឧបសគ្គជាបណ្តើរៗ ហើយសម្រេចបានសមិទ្ធិផលធំធេងក្នុងវិស័យជាច្រើន។ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍៕  

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top