• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាមូលដ្ឋានត្រៀមវិធានការយ៉ាងសកម្មដើម្បីទប់ទល់នឹងព្យុះ Matmo

មជ្ឈមណ្ឌលជាតិសម្រាប់ព្យាករណ៍ធនធានជលសាស្ត្រ បានឲ្យដឹងថា នៅវេលាម៉ោង ៥៖០០នាទីព្រឹកនថ្ងៃទី ៥ ខែតុលា ចំណុចកណ្តាលនៃព្យុះ Matmo មានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រពីខាងកើត-ឦសាន នៃកោះហៃណាន (ប្រទេសចិន)។

អាជ្ញាធរមានសមត្ថកិច្ចខេត្ត Quang Ninh ផ្តល់ព័ត៌មាន និងឧបត្ថម្ភដល់អ្នកនេសាទ ដើម្បីឆ្លើយតបនឹងព្យុះ (រូបថត៖ Truong Giang/VOV)

យោងតាមការព្យាករណ៍ គិតត្រឹមម៉ោង ៤៖០០ រសៀលខ្យល់ព្យុះស្ថិតនៅភាគខាងលិចនៃឧបទ្វីប Leizhou (ប្រទេសចិន) ចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រពីខាងកើតទៅភាគអាគ្នេយ៍នៃខេត្ត Quang Ninh ជាមួយនឹងខ្យល់បក់ខ្លាំងពី ១១៨-១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង អាចឡើងដល់ ១៦៧-១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមព្រឹកថ្ងៃទី៦ ខែតុលា ព្យុះទំនងជានឹងបោកបក់មកលើឆ្នេរនៃខេត្ត Quang Ninh - Hai Phong ជាមួយនឹងកម្លាំងខ្យល់បក់មកនៅត្រឹម ៧៥-៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅចំពោះមុខបម្រែបម្រួលមិនអាចទាយទុកជាមុនបាននៃព្យុះ Matmo ខេត្ត Quang Ninh បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងព្យុះ។ អាស្រ័យហេតុនេះ ចាប់ពីម៉ោង ៨៖០០នាទីព្រឹកនេះ ត្រូវបញ្ចប់ការចេញលិខិតអនុញ្ញាតឲ្យកប៉ាល់ចាកចេញពីកំពង់ផែ។ ទីជម្រក ការបោះយុថ្កា និងសកម្មភាពផ្សេងទៀតរបស់កប៉ាល់នៅសមុទ្រត្រូវតែបញ្ចប់មុនម៉ោង ១២៖០០ យប់។  រាល់ការរៀបចំសម្រាប់ឆ្លើយតបនឹងព្យុះត្រូវតែបញ្ចប់មុនម៉ោង ៤៖០០ រសៀលថ្ងៃនេះ ដោយខិតខំ "ទប់ស្កាត់ជាដាច់ខាតនូវគ្រោះថ្នាក់ដល់មនុស្ស" និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិនៅពេលខ្យល់ព្យុះបោកបកលើដីគោក ។ បច្ចុប្បន្ន ឃុំ សង្កាត់ និងតំបន់ពិសេសក្នុងខេត្តបានចល័តមនុស្សជាង ១៣.០០០ នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ការងារបង្ការ និងទប់ទល់ព្យុះ។

នៅទីក្រុង Hai Phong បញ្ជាការដ្ឋានការពារជនស៊ីវិលរបស់ទីក្រុងបានប្រកាសហាមប្រាមកប៉ាល់ទេសចរណ៍ កប៉ាល់នេសាទ និងទូកមិនឱ្យធ្វើដំណើរទៅកាន់សមុទ្រ។ ហាមសកម្មភាពទេសចរណ៍ និងការកម្សាន្តនៅតំបន់សមុទ្រ និងកោះ; ការនេសាទ និងសកម្មភាពផ្សេងៗទៀតនៅតំបន់ទន្លេ តំបន់ឆ្នេរ ឆ្នេរសមុទ្រ ចាប់ពីម៉ោង ៥៖០០ ល្ងាចថ្ងៃទី ៤ តុលា; អំពាវនាវដល់កប៉ាល់ដែលកំពុងប្រតិបត្តិការនៅសមុទ្រ និងធ្វើការលើទ្រុងវារីវប្បកម្ម ដើម្បីផ្លាស់ទីទៅកាន់ជម្រកសុវត្ថិភាព។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងបានត្រៀមខ្លួនជាស្រេចក្នុងការចល័ត និងប្រើប្រាស់នាវា និងមធ្យោបាយផ្សេងទៀត ដើម្បីចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះនៅពេលមានការស្នើសុំ។ នាថ្ងៃទី ៤ ខែតុលា ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានស្នើឱ្យអង្គភាពនានាជួយយ៉ាងសកម្មដល់រដ្ឋាភិបាល និងប្រជាជនក្នុងការប្រមូលផលកសិផល និងផលិតកម្មកសិកម្ម។ កងទ័ពជើងទឹក និងកងទ័ពការពារឆ្នេរសមុទ្រ វៀតណាមបានត្រៀមខ្លួនជាស្រេចជាមួយនឹងកម្លាំង និងមធ្យោបាយដើម្បីស្វែងរក និងជួយសង្គ្រោះនៅពេលដែលមានស្ថានភាពកើតឡើងនៅសមុទ្រ និងនៅលើកោះ។ លើសពីនេះ កងការពារអាកាស - ទ័ពអាកាស កងពលលេខ ១៨ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការស្វែងរក និងជួយសង្គ្រោះតាមអាកាសនៅពេលមានបទបញ្ជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top