• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសអាស៊ានបានឯកភាពគ្នាលើការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ អភិបាលតំបន់និងទីក្រុងនានានៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងមានភាពធន់នៅក្នុងតំបន់នេះ។

សេចក្តីថ្លែងការណ៍រួមត្រូវបាននាំចេញនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ាន (MGMAC ២០២៣) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ចាប់ពីថ្ងៃទី ១-២ ខែសីហា។ នៅក្នុងសុន្ទរកថាបិទ អភិបាលស្តីទីទីក្រុងហ្សាកាតា លោក Heru Budi Hartono បាននិយាយថា សេចក្តីថ្លែងការណ៍រួមនេះ មានកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបង្កើតការរស់នៅប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍អាស៊ាន។ ប្រតិភូទាំងអស់បានចាត់ទុកថា ការអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពនឹងគាំទ្រដល់គោលដៅរួមរបស់អាស៊ាន ពង្រឹងឋានៈរបស់ប្លុកក្នុងនាមជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចក្នុងតំបន់៕

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top