• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាខេត្ត ក្រុងថែទាំបុណ្យតេតជូនប្រជាជន


 លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណកម្មាធិការទីក្រុងហូជីមិញ បានអញ្ជើញទៅជូនពរបុណ្យតេត និងជូន​អំណោយ​សម្រាប់​​ពលករ 

 នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខា​គណកម្មាធិការ​ទីក្រុងហូជីមិញបានអញ្ជើញទៅជូនពរបុណ្យតេត និងជូ​ន​អំណោយ​សម្រាប់​ពលករ​​​ចំនួន ៥០ នាក់ និង​​ប្រជាជនក្រីក្រចំនួន ​១០០ គ្រួសារនៅខេ​ត្ត Tra Vinh។ នៅក្នុងពិធីជូន​អំណោយ​សម្រាប់​គ្រួសារ​ក្រីក្រ​នៅឃុំ​ Hoa Loi ស្រុក Chau Thanh នោះ លោក Nguy​en Thien Nhan បានអះអាងថា​ បក្ស រដ្ឋ ក្រសួង​ និងស្ថាន​ប័ននានា​ជានិច្ចកាលខិតខំប្រឹងប្រែង ក៏ដូ​ចជាបង្កលក្ខណៈងាយស្រួលជូនប្រ​ជាជន ទទួលអំណរបុណ្យ​តេត​យ៉ាង​កក់​ក្ដៅ និងជីវភាពរស់នៅ​ប្រកប​ដោយ​ភាពល្អ​​ប្រសើរ​ថែម​​ទៀត​ផង​ដែរ​។
 
នាថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១៩ សហព័ន្ធពលករវៀតណាមនៅខេត្ត Tra Vinh បានរៀបចំកម្មវិធី បុណ្យ​តេត​ជួប​ជុំគ្នា​ ២០១៩ ជូនពលករ ដែលមានស្ថានភាពលំបាក។ នេះគឺជាឆ្នាំទី ៤ ជាបន្តបន្ទាប់ ហើយដែល​សហព័ន្ធ​ពលករ​ខេត្ត​ Tra Vinh បានរៀបចំកម្មវិធី បុណ្យតេតជួ​បជុំគ្នា ជូនពលករ។ ក្នុងឱកាសនេះ សហ​ព័ន្ធពលករ Tra Vinh បាន​ប្រគល់អំណោយជាង​ ៥០០ ចំណែកជូនព​លករ និងប្រគល់ផ្ទះ សហ​ជីពចំនួន ​៤ ខ្នងជូន​ពលករ​ដែល​មាន​ស្ថានភាពលំបាក ​។ លោកស្រី Le Thi Kim Chi អនុប្រធាន​សហព័ន្ធ​ពលករ​ ខេត្ត Tra Vinh បានឲ្យដឹង​ថា៖
 
“មានពលករ​ចំនួន ៤ នាក់ ដែលជួបស្ថានភាពលំបាកខាងផ្ទះស្នាក់នៅ ហេតុដូច្នេះហើយ កម្ម​វិធីបុណ្យ​តេតជួបជុំ​គ្នាឆ្នាំ​នេះបានផ្ដោតសំខាន់លើការប្រគល់ផ្ទះស្នា​ក់នៅ។ ម៉្យាងវិញទៀត តាមរ​យៈ​ការប្រគល់អំណោយ​បុណ្យតេតជូនព​លករនោះ សហជីពគ្រប់ជាន់ថ្នាក់​ ក៏ដូចជាសហព័ន្ធពលករ​ខេត្តមាន​គោលបំណង​ចង់នាំ​មកនូវ​ក្ដីសប្បាយ​រីករាយ ក្នុងឱកាសទទួលអំណរ​បុណ្យតេតយ៉ាងកក់ក្ដៅជាមួយគ្រួ​សារជូនពលករផងដែរ​”។
 
នាថ្ងៃដដែល ​ប្រធានគណកម្មាធិការប្រ​ជាជនទីក្រុងហាណូយ លោក Nguyen D​uc Chung បានអញ្ជើញ​ទៅសួរ​សុខ​ទុក្ខ ​និងជូនពរឆ្នាំថ្មីជូនព្រេត្រ (Pretr) និងជូនអំណោយសម្រាប់គ្រួសា​រកាតូលិក ដែលមានស្ថានភា​ពលំបាក​នៅបាវ៉ាស់ហា​ណូយ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top