• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខចាំបាច់ត្រូវខិតខំ ប្រឹងប្រែងលើកកំពស់ថែមទៀតនូវប្រសិទ្ធភាពនៃការសម្របសម្រួលឆ្លើយតបនឹងជម្ងឺ រាតត្បាតកូវីដ-១៩; ធានាខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហ ប្រតិបត្តិការនិងអភិវឌ្ឍ ព្រមទាំងប្ដេជ្ញាចិត្តរក្សាកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេ ភាគីផងដែរ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តីកម្ពុជា
សម្ដេច ស ខែង សម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-កម្ពុជានាពេលកន្លងមក។ (រូបថត៖ VGP)


នៅថ្ងៃទី២៨ ខែតុលា ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Pham Binh Minh រួមជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រ កម្ពុជាសម្ដេច ស ខែង បានអញ្ជើញធ្វើសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី១១ តាមប្រព័ន្ធ វីដេអូ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ ចំពោះខាង វៀតណាមមានវត្តមានថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័នមជ្ឈឹមចំនួន២០ ប្រធាន អនុប្រធានខេត្តមានព្រំប្រទល់ជាប់នឹង កម្ពុជាទាំង១០។ ចំណែកខាងកម្ពុជាវិញ មានថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នចំនួន២៣ និងខេត្តមានព្រំប្រទល់ជាប់នឹងវៀតណាមទាំង១១។
 

កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដា ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី១២នឹងត្រូវបានរៀបចំឡើងនៅវៀតណាមក្នុងឆ្នាំ២០២២។ (រូបថត៖ VGP)

នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខចាំបាច់ត្រូវខិតខំប្រឹងប្រែងលើកកំពស់ថែមទៀតនូវប្រសិទ្ធភាពនៃការសម្របសម្រួលឆ្លើយតបនឹងជម្ងឺ រាតត្បាតកូវីដ-១៩; ធានាខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហ ប្រតិបត្តិការនិងអភិវឌ្ឍ ព្រមទាំងប្ដេជ្ញាចិត្តរក្សាកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេ ភាគីផងដែរ។ ភាគីទាំងពីរក៏បានលើកទឹកចិត្តខេត្តជាប់ព្រំដែននានា បន្តសហប្រតិបត្តិ ការគ្នាលើវិស័យផ្សេងទៀតដូចជាអប់រំ វប្បធម៌ កីឡា ទេសចរណ៍ ប្រៃសណីយ៍ ទូរគមនាគមន៍ ជាដើម។ បញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានអនុម័តលើសេចក្ដីប្រកាស ព័ត៌មានរួម។

គួរជម្រាបបន្ថែមទៀតថា កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដា ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី១២នឹងត្រូវបានរៀបចំឡើងនៅវៀតណាមក្នុងឆ្នាំ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top