
លោកស្រី Nguyen Thi Thu Ha ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម នៅក្នុងកិច្ចសន្ទនា
កម្មវិធីជួបសន្ទនាជាមួយនិស្សិត ស្តីពីសមភាពយេនឌ័រ និងសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ដោយមជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម សហការជាមួយមជ្ឈឹមសម្ព័ន្ធយុវជននិង ភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកអំពីសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់ស្រ្តី (UN Women) រៀបចំឡើង។
ចូលរួមពិភាក្សាដោយផ្ទាល់ជាមួយនិស្សិតជាង៥០០នាក់មកពីសាកលវិទ្យាល័យនានាទូទាំងទីក្រុងហាណូយ មានវត្តមានលោកស្រី Nguyen Thi Thu Ha ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម; លោក Le Quoc Phong លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានមជ្ឈឹមសហព័ន្ធយុវជនវៀតណាម; លោកស្រី Eliza Fernandez Saenz ប្រធានការិយាល័យ UN Women។

លោក Le Quoc Phong លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានមជ្ឈឹមសហព័ន្ធយុវជនវៀតណាមនៅក្នុងកិច្ចសន្ទនា
កិច្ចពិភាក្សានេះបានផ្តោតលើក្រុមបញ្ហាសំខាន់ៗចំនួន៦ រួមមាន៖ បញ្ហាជាមូលដ្ឋាននៃច្បាប់ជាតិនិងអន្តរជាតិស្តីពីសមភាពយេនឌ័រ; ទីតាំងនិងតួនាទីរបស់ស្ត្រីវៀត ណាម ក្នុងសម័យថ្មី; ការរើសអើងក្នុងការងារ- ស្ថានភាពបច្ចុប្បន្ននិងដំណោះស្រាយ; អំពើហឹង្សាលើស្ត្រីបច្ចុប្បន្ន ជាពិសេស តួនាទីនិងការធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រី; សុខភាពផ្លូវភេទនិងសុខភាពបន្តពូជសម្រាប់ស្ត្រី។
ឆ្លើយតបទៅនឹងសំណួររបស់និស្សិតស្តីពីសកម្មភាពរបស់ មជ្ឈឹមសម្ព័ន្ធយុវជនក្នុងបញ្ហាសមភាពយេនឌ័រក៏ដូចជាការជួយដល់យុវនារីក្នុងការចាប់ផ្តើមអាជីវកម្ម និងកាលើកកម្ពស់ជំនាញសង្គមនិងវប្បធម៌ លោក Le Quoc Phong បានអះអាងថា៖ “ អង្គការសម្ព័ន្ធយុវជននិងសមាគមនិស្សិតវៀតណាមតែងតែយកចិត្តទុកដាក់ចូលរួមក្នុងការធានាសមភាពយេនឌ័រដោយចាត់ទុកថាជាភារកិច្ចសំខាន់។ នៅក្នុងកម្មវិធីនិងសកម្មភាពរបស់សហភាពសមាគម សម្ព័ន្ធសមាគមតែងតែឆ្ពោះទៅ បង្កើនការផ្សព្វផ្សាយតួនាទីរបស់យុវនារីលើទូទាំងប្រទេស ជាពិសេសគឺកុមារនៅតំបន់ឆ្ងាយដាច់ស្រយាល”។
និស្សិតចូលរួមក្នុងការសន្ទនានេះបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនអំពីសមភាពយេន ឌ័រនិងសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារ។

ទិដ្ឋភាពនៃកិច្ចសន្ទនាទិដ្ឋភាពនៃកិច្ចសន្ទនា
កម្មវិធីសន្ទនាឆ្លើយតបនូវបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ។ ទន្ទឹមនឹងនេះក៏បានស្តាប់នូវគំនិត សេចក្តីប្រាថ្នានិងទទួលយកយោបល់ អនុសាសន៍ពីសិស្សដើម្បីលើកកម្ពស់សមភាពយេនឌ័រឱ្យមាននិរន្តភាពនាពេលអនាគត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម