• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ចូនពលរដ្ឋវៀតណាម ៧០០ នាក់ពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិកនិងជប៉ុនវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរវៀតណាមបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនពលរដ្ឋវៀត ណាម ជិត ៣៥០ នាក់ពីសហព័ន្ធរុស្ស៊ីវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។ បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Van Don (ខេត្ត Quang Ninh) មក អ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។

នាថ្ងៃដដែល អាជ្ញាធរវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅអាមេរិកនិងជប៉ុន បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីនាំពលរដ្ឋវៀតណាមជាង ៣៥០ នាក់ពីប្រទេសទាំងពីរឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរទាំងអស់នេះក៏ត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ បន្ទាប់ពីយន្ដហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh (ខេត្ត Khanh Hoa)។

អ្នកដំណើរនៅលើជើងហោះហើរខាងលើគឺជាកុមារអាយុក្រោម ១៨ ឆ្នាំ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ជរា អ្នកជំងឺ និយោជិកដែលមានកិច្ចសន្យាផុតកំណត់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សានិងករណីលំបាកពិសេសផ្សេងៗ ទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ

សន្និសីទអន្តរជាតិ CLMV-១២ និង ACMECS-១១៖ បង្កើតការផ្លាស់ប្តូរជាក់​ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ

បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រ ពង្រីកលំហអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គឱ្យកាន់​តែស៊ីជម្រៅ គឺជាទិសដៅសំខាន់ៗនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១២(CLMV-១២) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១១ (ACMECS-១១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ​។

Top