សៀវភៅនេះត្រូវបានបកប្រែដោយលោក Velissarios Kossivakis សមាជិកគណបក្សកុម្មុយនិស្តក្រិក រួមជាមួយក្រុម New Star និងអ្នកបកប្រែ Vasiliki Kappa ។
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Athens ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសក្រិក លោកស្រី Pham Thi Thu Huong បានឲ្យដឹងថា មានសៀវភៅជាច្រើនអំពីលោកប្រធានហូជីមិញត្រូវបានបកប្រែជាភាសាក្រិចកាលពីមុនមក ប៉ុន្តែសៀវភៅ “ជីវប្រវត្តិហូជីមិញ” ដែលបានបោះពុម្ពលើកនេះ គឺជាសៀវភៅពេញលេញបំផុតជាភាសាក្រិច ដោយឧទ្ទេសនាមអំពីជីវប្រវត្តិនិងអាជីពរបស់លោកប្រធានហូជីមិញ តាំងពីកុមារភាពរហូតដល់សម័យចេញទៅបរទេសដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ; ដំណាក់កាលត្រៀមរៀបចំសម្រាប់បង្កើតបក្សកុម្មុយនិស្តវៀតណាម; ដឹកនាំចលនាបដិវត្តន៍; ដឹកនាំប្រជាជនធ្វើកុបកម្មទូទៅ; ដឹកនាំការតស៊ូរបស់ប្រទេសទាំងមូល និងបុព្វហេតុកសាងសង្គមនិយមនៅភាគខាងជើង តស៊ូរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិឡើងវិញ។
សៀវភៅនេះនឹងក្លាយជាសៀវភៅណែនាំដ៏មានតម្លៃ បំពេញតម្រូវការរបស់អ្នកអានក្រិក ដែលចង់យល់កាន់តែច្បាស់អំពីជីវិត អាជីព និងមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ៕