កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង
Ha
Long ខេត្ត Quang Ninh ដំណើរតាមសមុទ្រដោយមានឈ្មោះថា
"ដំណើរនៃបេតិកភណ្ឌ" និងនាវាទេសចរណ៍ Grand Pioneers លេខ២ របស់សម្ព័ន្ធក្រុមហ៊ុន Viet Thuan ត្រូវបានបង្ហាញមុខជាផ្លូវការ។
នេះគឺជាផលិតផល និងសេវាកម្មក្នុងចំណោមផលិតផលទេសចរណ៍ថ្មីចំនួន ៦២ របស់ខេត្ត Quang
Ninh ក្នុងឆ្នាំនេះ។ ដំណើរនៃបេតិកភណ្ឌ Ha Long គឺជាដំណើរតាមសមុទ្រដែលនាំភ្ញៀវទេសចរឆ្លងកាត់តំបន់បេតិកភណ្ឌចំនួន ៤។
ចេញដំណើរពីកំពង់ផែ Tuan Chau ដំណើរតាមសុទ្រនេះ
ឆ្លងកាត់កន្លែងល្បីៗទាំងអស់នៅឈូងសមុទ្រ Ha Long។
ដំណើរនៃបេតិកភណ្ឌ
Ha
Long មានរយៈពេលយ៉ាហោចណាស់ ៣ថ្ងៃ ២យប់។ ជារៀងរាល់ថ្ងៃ
នាវាធ្វើដំណើរយ៉ាងតិចបំផុតពី ៦ ទៅ ៨ ម៉ោង (យូរជាងដំណើរកម្សាន្តធម្មតា ៤ ដង)។
ដំណើរនៃបេតិកភណ្ឌ Ha Long បានចាក់គ្រឹះសម្រាប់ដំណើរនៃ
បេតិកភណ្ឌឆ្លងប្រទេសវៀតណាម និងអន្តរជាតិនាពេលអនាគតដ៏ខ្លីរបស់សម្ព័ន្ធក្រុមហ៊ុន Viet
Thuan និងក្រុមនាវាទេសចរណ៍ Grand Pioneers។
នៅក្នុងឱកាសនេះ
សម្ព័ន្ធក្រុមហ៊ុន Viet Thuan ក៏ទទួលបានវិញ្ញាបនបត្រ
អ្នកត្រួសត្រាយផ្លូវនៅលើដំណើរបេតិកភណ្ឌឆ្នាំ ២០២៤ ពីសហភាពសមាគមន៍យូណេស្កូវៀតណាម
ផងដែរ។ នេះគឺជាកិច្ចសហប្រតិបត្តិការដំបូងសម្រាប់គម្រោង “វៀតណាម -
ដំណើរប្រកបដោយការច្នៃប្រឌិត” ដែលជាកម្មវិធីឧបត្ថម្ភសកម្មភាពច្នៃប្រឌិតអំពីបេតិកភណ្ឌរបស់ប្រទេសជាតិ
ដែលរៀបចំដោយសហភាពសមាគមយូណេស្កូវៀតណាម
ជាមួយនឹងការរួមដំណើរពីអង្គភាពអាជីវម្មនៅមូលដ្ឋាននានា៕