ព័ត៌មាន
បង្កើនអធិការកិច្ច ត្រួតពិនិត្យ តាមដានគុណភាព សុវត្ថិភាពស្បៀងអាហារកសិផល រុក្ខផល និង ជលផលប្រើប្រាស់នៅលើភូមិសាស្រ្តហាណូយ
ដើម្បីធានាគុណភាព សុវត្ថិភាពស្បៀងអាហារកសិផល រុក្ខផល និង ជលផល ប្រើប្រាស់នៅលើភូមិសាស្រ្តរដ្ឋធានី ការងារតាមដានគុណភាព សុវត្ថិភាពស្បៀងអាហារកសិផល រុក្ខផល និង ជលផល បានអនុវត្តទូលំទូលាយ ប្រមូលផ្តុំនៅលើផលផលដែលមានហានិភ័យខ្ពស់។ ជាមធ្យម រៀងរាល់ឆ្នាំយកសំណាកប្រហែល២.៥០០សំណាក ដើម្បីតាមដាន ប្រកាសអាសន្ន អត្រាសំណាកបំពានកែសម្រួលតាមឆ្នាំ ឆ្នាំ២០១៨ អត្រាសំណាកបំពាន កំហិតសុវត្ថិភាពស្បៀងអាហារគឺ៧.៤៦% ឆ្នាំ២០២៣ កាត់បន្ថយចុះនៅ៤.៤%។ ក្នុង៦ខែដើមឆ្នាំ២០២៤ ៩៨%សំណាកតាមដានធានាសុវត្ថិភាពតាមកំហិតកោសល្យវិច្ច័យ។ ឆ្នាំ២០២៣ ១០០%សំណាកមកពីប្រភពខេត្តឡឹមដុង (Lam Dong) ខេត្តនិញប៊ីញ (Ninh Binh) ខែង៉ែអាន (Nghe An) សុទ្ធតែធានាសុវត្ថិភាពចំពោះកំហិតកោសល្យវិច្ច័យ។ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទ បានណែនាំអង្គភាពចំណុះមន្ទីរ បង្កើនជំរុញការងារអធិការកិច្ច រកឃើញ រាំងស្កាត់ និង ដោះស្រាយទាន់ពេល នូវបទបំពាន។ ក្នុង៦ខែដើមឆ្នាំ២០២៤ បានរៀបចំអធិការកិច្ច ត្រួតពិនិត្យមូលដ្ឋានចំនួន៧៣ទីកន្លែង លទ្ធផលមានមូលដ្ឋានចំនួន១០ បានបំពាន ដោះស្រាយតាមបែបរដ្ឋបាលពិន័យជាទឹកប្រាក់ចំនួន៤១៧លានដុង។
នៅពេលខាងមុខ ដើម្បីធានាប្រភពផ្គត់ផ្គង់ទំនិញ និង ធានាគុណភាព សុវត្ថិភាពស្បៀងអាហារប្រើប្រាស់នៅលើភូមិសាស្រ្តហាណូយ។ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទបានផ្តោតការណែនាំទៅដល់នាយកដ្ឋានជំនាញការ ប្រមូលផ្តុំរៀបចំផលិតកម្ម ពង្រាយដំណោះស្រាយអភិវឌ្ឍម្ចាស់ការខ្ពស់បំផុតប្រភពទំនិញចាំបាច់ ផ្គត់ផ្គង់សម្រាប់ប្រជាជនរដ្ឋធានីដោយស្វ័យភាព។ រក្សា អភិវឌ្ឍសង្វាក់តភ្ជាប់ផលិតកម្ម ប្រើប្រាស់កសិផលសុវត្ថិភាព លើកទឹកចិត្តជំនួយពង្រាយទម្រង់រូបភាពផលិតកម្មល្អ តាមទិសដៅសរីរាង្គ VietGAP អនុវត្តបច្ចេកវិទ្យាខ្ពស់ HACCP, ISO 22000 ដើម្បីលើកកម្ពស់គុណភាពធានាសុវត្ថិភាពស្បៀងអាហារ។ល។
សហការនឹងមន្ទីរពាណិជ្ជកម្ម មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ទីក្រុង រៀបចំតភ្ជាប់ ប្រើប្រាស់កសិផល រុក្ខផល និង ជលផល នៃបណ្តាខេត្ត ក្រុង រហូតដល់ប្រព័ន្ធចែកចាយ ផលិតកម្មអាជីវកម្មកសិផល រុក្ខផល និង ជលផល នៅលើភូមិសាស្រ្តទីក្រុងហាណូយ៕











