• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាម-ចិន

នារសៀលថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស ចិន។
    អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ (រូបថត៖ VNA)

នៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ថ្នាក់ ដឹកនាំបក្ស រដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងសហប្រតិបត្តិការ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជា ពិសេសនៅពេលដែលប្រទេសទាំងពីរកំពុងជំរុញខ្លាំងការកសាងនីតិរដ្ឋសង្គមនិយម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋសភាវៀតណាម និងសភា តំណាងប្រជាជនចិន បន្តជំរុញការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ ពង្រីក យ៉ាងខ្លាំងក្លានូវតួនាទីក្នុងការឃ្លាំមើល និងដាស់តឿនឲ្យរដ្ឋាភិបាលនៃប្រទេសទាំង ពីរអនុវត្តន៍ការយល់ដឹងរួម និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ពីរ; រក្សា និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់; ការជួបប្រាស្រ័យរវាងគណៈប្រតិភូ គណៈកម្មាធិការជំនាញ ក្រុមសមាជិករដ្ឋសភាមិត្ត ភាពរបស់ចិនជាមួយក្រុមប្រឹក្សាប្រជាជននៃខេត្ត ក្រុងនានារបស់វៀតណាម; សម្រប សម្រួលគ្នានៅវេទិកាសភាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

នារសៀលថ្ងៃដដែល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានជួប សន្ទនាជាមួយលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top