• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងវៀតណាម-ជប៉ុន


 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានទទួលជួបជាមួយ លោក Junji Suzuki រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុន (រូបថត៖ vnanet.vn)
 

 នាព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានទទួលជួបជាមួយ លោក Junji Suzuki រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងផ្សព្វ​ផ្សាយ​ជប៉ុន​ ដែលមកបំពេញទស្សន​កិច្ចការងារ​នៅវៀតណាម។
 
អញ្ជើញថ្លែងនៅទីនេះ លោក Truong ​Hoa Binh បានឲ្យដឹងថា ជ៉បុនគឺជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុត ហើយ​ជា​ដៃគូ​ ដែលបានផ្ដល់ជំនួយអភិវឌ្ឍន៍​ជាផ្លូវការ (ODA) ដ៏ធំបំផុតសម្រាប់វៀតណាម ដោយមានទុនសន្យាជាង ៣០ ​ពាន់​លានដុល្លារអាមេរិក; ទុនវិនិយោគផ្ទាល់ពីបរទេស  (FDI) ឈារលំដាប់ទី ២ ដោយមានគម្រោងចំនួន ៤១៥០​ គម្រោង។ លោក ឧបនាយករដ្ឋមន្ត្រីបានសម្តែងក្ដីជឿជាក់ថា ដោយឈរ​លើអ​នុស្សារណៈ​នៃការ​យោគ​យល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការដែលបានចុះហ​ត្ថលេខាកាលពីឆ្នាំ២០១៣ នោះ​ អធិការ​កិច្ចរដ្ឋាភិបាល​វៀត​ណាម​ និងក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជ​ប៉ុន និងបន្តសហប្រតិបត្តិការយ៉ាងជិតស្និ​ទ្ធ ​ជាក់ស្ដែង ប្រកប​ដោយប្រសិទ្ធភាព រួ​មចំណែក​ដល់ការអភិវឌ្ឍ​បន្ថែមទៀត​នូវទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រដ៏​ស៊ីជម្រៅ​រវាងវៀត​ណាម -ជប៉ុន។ ឧបនាយករដ្ឋមន្រ្តីលោក T​ruong Hoa Binh ក៏បានស្នើ​ឲ្យភាគីទាំង​ពីរបន្ត​ចុះហត្ថ​លេខាលើ​កម្មវិធី​សហប្រតិបត្តិការជាច្រើន ព្រមទាំងសង្ឈឹមថា ភាគី​ជប៉ុនទទួលពលករ អ្នកសិក្សា​ស្រាវជ្រាវ និងនិស្សិត​វៀតណា​មជាច្រើនថែមទៀ​ត ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top