• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីតាមទិសដៅយូរអង្វែង ជាក់ស្តែងនិងអាចជឿទុកចិត្តបាន

នាថ្ងៃទី ២២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានទទួលទទួលជួបជាមួយឧត្តមសេនីយ៍ឯក Andrey Valeryevich Kartapolov អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយយោធានៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានទទួលទទួលជួបជាមួយឧត្តមសេនីយ៍ឯក Andrey Valeryevich Kartapolov

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ឯក Kartapolov បានមានអោយដឹងថា ភាគីរុស្ស៊ីតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយចាត់ទុកនេះជាភារកិច្ចអាទិភាព។ ទន្ទឹមនឹងនេះ លោកបានអះអាងនូវការប្តេជ្ញាចិត្ត គាំទ្រកងទ័ពវៀតណាមលើគ្រប់វិស័យ ព្រមទាំងជឿជាក់ថាកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនាពេលខាងមុខ នឹងទទួលបានលទ្ធផលល្អប្រសើរជាងដែរ។

អញ្ជើញជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនិងមានប្រសិទ្ធភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការការពារជាតិដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីគាំទ្រសហព័ន្ធរុស្ស៊ីក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ានក៏ដូចជា៖​​ចូលរួមក្នុងយន្តការសន្តិសុខក្នុងតំបន់នោះ ឧបនាយករដ្ឋមន្រ្តីបានស្នើថា ក្នុងរយៈពេលខាងមុខនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងជាក់ស្តែង​​ និងគួរឱ្យទុកចិត្តលើមូលដ្ឋាននៃកិច្ចព្រមព្រៀងអន្តរជាតិទ្វេភាគីដែលភាគីទាំងពីរបានចុះហត្ថលេខាជាស្រាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top