• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឥណ្ឌូនេស៊ី

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារវាងវៀតណាម និងឥណ្ឌូនេស៊ីលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖ VNA)

នារសៀលថ្ងៃទី ១២ មករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារវាងវៀតណាម និងឥណ្ឌូនេស៊ីលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរវិនិយោគលើទីផ្សាររបស់គ្នាទៅវិញទៅមក; ពង្រីកកម្មវិធីសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JTEP)។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យឥណ្ឌូណេស៊ី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលហាឡាល់របស់វៀតណាម ដើម្បីចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី ហើយ អនុញ្ញាតឲ្យមានការនាំចេញពូជបង្កងឥណ្ឌូនេស៊ីមកវៀតណាមឲ្យបានឆាប់ៗ។ ព្រមទាំងស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការពាណិជ្ជកម្មអង្ករ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យឥណ្ឌូនេស៊ីជួយឧបត្ថម្ភវៀតណាមក្នុងការរៀបចំប្រកបដោយជោគជ័យនូវវេទិកាអនាគតអាស៊ានស្តីពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងយកប្រជាជនជាស្នូល ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដែលធន់និងនិរន្តរភាព។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖ VNA)

នារសៀលថ្ងៃទី ១២ មករា ដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top